ព័ត៌មាន
អ្នកវិទ្យាសាស្រ្តនិងនវានុវត្តន៍ បានកំពុងចូលរួមដោះស្រាយបញ្ហាសង្គម លើការផ្តល់សេវាសាធារណៈ
ភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រឆ្នើមនៅកម្ពុជា បានកំពុងចូលរួមលើកកម្ពស់ឧត្តមភាព ផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ដោយស្នាដៃ អ្នកវិទ្យាសាស្រ្តទាំងនោះ បានកំពុងផ្តល់ជាប្រយោជន៍ និងចូលរួមដោះស្រាយបញ្ហាសង្គម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពល- រដ្ឋ។
លោកបណ្ឌិត យី ស៊ីយ៉ាន សាស្រ្តាចារ្យនៅសាកលវិទ្យាជាតិសឹង្ហបុរី និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអង្គការ KHANA លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ ឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញវិទ្យាសាស្រ្ត និងនវានុវត្តន៍ កម្ពុជាកំពុងធ្វើឱ្យមានសុខដុមរមនាជាតិមួយ ដែលបានកំពុងជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានសម្ទុះទៅមុខ ជាក់ស្តែងការទទួលបានពានរង្វាន់អ្នកវិទ្យាសាស្ត្រ នេះមិនមែនលើកទី១របស់លោក នោះឡើយ ក៏ប៉ុន្តែនៅពេលដែលទទួលបានពាន់រង្វាន់មាសនៅក្នុងប្រទេស នេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា។
លោកបណ្ឌិត បន្តថា ចំពោះវិទ្យាសាស្រ្តដែលជារបកគំហើញសម្រាប់កម្ពុជា ដែលគាត់បានរកឃើញនាពេលនេះ គឺការបង្កើត ប្រព័ន្ធវិទ្យាសាស្រ្ត និងនវានុវត្តន៍ឌីជីថល នៅក្នុងវិស័យសុខាភិបាលមួយ សម្រាប់បម្រើវិស័យសាធារណៈ ពីថ្នាក់ជាតិទៅដល់ថ្នាក់ ក្រោមជាតិ (គឺទៅដល់មណ្ឌលសុខភាពនានា) ដូចជាការតាមដានដល់ស្រ្តីមានផ្ទៃពោះជាដើម ដោយទិន្នន័យនេះ មិនត្រឹមតែគ្រប់គ្រង នៅតាមមជ្ឈមណ្ឌលប៉ុណ្ណោះទេ គឺយើងអាចទទួលព័ត៌មានមកដល់ថ្នាក់ជាតិ។ នេះជាការចូលរួមលើកកម្ពស់នៅក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់ភាពងាយស្រួលមួយជ្រុងដល់ស្រ្តីកម្ពុជា។
កញ្ញា យ៉ាន់ គីមហួយ ជំនួយការអ្នកស្រាវជ្រាវ នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលទទួលបានពាន់រង្វាន់មាស កញ្ញាគឺជាអ្នកនវានុវត្តន៍សាធារណៈមួយ ដែលបានបង្កើតនវានុវត្តន៍ឌីជីថល បកប្រែពីភាសាខ្មែរទៅភាសាប្រាយ ក្នុងនោះកញ្ញាកំពុង ធ្វើបច្ចុប្បន្នភាពលើមុខងារបន្ថែម នៃការបកប្រែពីនិមិត្តសញ្ញា (Symbol) គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា សម្រាប់ជាជំនួយដល់លោក គ្រូ-អ្នកគ្រូ បង្រៀនដល់ជនពិការភាពភ្នែក ហើយនៅថ្ងៃខាងមុខ ក្រុមនវានុវត្តន៍របស់កញ្ញា នឹងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបង្កើត នវានុវត្តន៍សម្រាប់ជាជំនួយដល់ជនពិការភាពភ្នែកផ្ទាល់ បច្ចុប្បន្ននវានុវត្តន៍សាធារណៈនេះ បានកំពុងដាក់ឱ្យប្រើប្រាស់នៅវិទ្យាស្ថាន ជាតិអប់រំ។
សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ នេះ គឺបានជ្រើសរើសជ័យលាភីពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជា ឆ្នើម និងពានរង្វាន់នវានុវត្តន៍សាធារណៈ ក្នុងគោលដៅលើកម្ពស់ឧត្តមភាពផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ផ្តោតលើការ ដោះស្រាយបញ្ហាក្នុងសង្គម និងក្នុងការផ្តល់សេវាសាធារណៈ, ក្នុងនោះគំនិតផ្តួចផ្តើមថ្មីនៃនវានុវត្តន៍ចំនួនបួន ក៏បានដាក់ឱ្យដំណើរការក្នុងកម្មវិធីនេះរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ។ អភិវឌ្ឍន៍៖ បង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន គោលនយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃប្រទេសកូរ៉េខាងត្បូង ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវជាតិ ដែលប្រទាក់ ក្រឡាគ្នា និងមានប្រសិទ្ធភាព។ ប្រព័ន្ធទិន្នន័យធុរកិច្ចឆ្លាតវៃ៖ គាំទ្រដោយមូលនិធិរដ្ឋាភិបាលជប៉ុន ក្រោមក្របខ័ណ្ឌ ACMECS ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការចូលប្រើប្រាស់សេវានានាបានភ្លាមៗ រួមទាំងការរៀបចំសម្រង់តម្លៃ (quotation) ការដេញថ្លៃ ការជ្រើសរើសបុគ្គលិកព័ត៌មានអំពីអាហារូបករណ៍ សេវាមន្ទីរពិសោធន៍ សេវាព្យាសកម្ម ធនធាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលដំណើរការដោយកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍