ព័ត៌មាន
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចងក្រងគ្នា ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើប
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាកសិករចំនួនប្រហែលជាង ១ ៤០០គ្រួសារហើយ ដែលបានចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា។ ខណៈ បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបមានចំនួន១៣ នៅលើមុខដំណាំចំនួន៤ប្រភេទធំៗ គឺបន្លែ ស្រូវ ម្រេច និងស្វាយចន្ទីរ។
មានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវី កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ជាគោលការណ៍ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករអ្នកដាំដំឡូងមី អ្នកដាំពោត ជាពិសេសអ្នកជាប់ព្រំដែនកម្ពុជា និងថៃ គួរពិចារណារយៈពេលមធ្យម និងរយៈពេលវែង ធ្វើពិពិធកម្មចេញពីដំណាំប្រភេទនេះ ហើយងាកទៅដាំដំណាំប្រភេទផ្សេងដែលអាចមានទីផ្សារច្បាស់លាស់ជាងនេះ និងមានតម្រូវការទីផ្សារ។
ឯកឧត្តម បានបន្តថា ហើយជាគម្រោងរបស់ក្រសួងកសិកម្ម គឺជួយបងប្អូននៅក្នុងដំណាក់កាលនេះ ដើម្បីធ្វើពិពិធកម្មបានដោយជោគជ័យ ក្នុងនោះមានការជួយគាំទ្រជាដើមទុនជាបច្ចេកទេស និងទីផ្សារ ហើយជាការលើកទឹកចិត្តរបស់ក្រសួង គឺជាការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ហើយធ្វើពិពិធកម្មតែម្តង។ ជាក់ស្តែង ប្រជាកសិករអ្នកដាំដំឡូងមីជាង ៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ ដូចជា ដូចជា សាវម៉ាវ មង្ឃុត ប័រ និងផាស្យុងជាដើម។ ដូច្នេះនៅរដូវកាលបន្ទាប់ ក្រសួងគ្រោងជួយពួកគាត់កាត់បន្ថយ ៥០%សិន ហើយរដូវកាលបន្ទាប់មកទៀត នឹងកាត់បន្ថយ ១០០%តែម្តង ដោយក្នុងនោះក្រសួងកសិកម្មនឹងជួយពួកគាត់ ដើម្បីឱ្យគាត់មានប្រាក់ចំណូលជាជន្ទល់ក្នុងដំណាក់កាលដែលគាត់ធ្វើការកែប្រែពីមុខដំណាំមួយ ហើយចាប់យកមុខដំណាំមួយទៀត។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ដើម្បីធានាឱ្យបានថា ប្រជាកសិករជាសមាជិកមានប្រាក់ចំណូលគ្រប់គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរពីដំណាំរដូវកាលទៅដំណាំរយៈពេលវែង ក្រសួងកសិកម្ម នឹងជួយបង្កើតមុខរបរថ្មី ២ទៀត សម្រាប់សហគមន៍ ដោយរៀបចំផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយយ៉ាងហោចណាស់មួយគ្រួសារ នឹងមានផ្ទះសំណាញ់មួយខ្នង និងទ្រង់មាន់មួយទៅតាមលទ្ធភាព។ ដោយឡែក ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍ក៏នឹងដាំដំណាំរយៈពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។ ក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូនដល់សហគមន៍ ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា