Connect with us

ព័ត៌មាន

លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និមន្ត និងរួមដំណើរដោយ គ្រូចៅអធិការវត្តចំនួន៣វត្តក្នុងស្រុក លោកជំទាវអ្នកតំណាង រាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីមេឃុំ បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ ជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ចំនួន១០២គ្រួសារ ស្ថិតនៅសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។

លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំ និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

អំណោយចែកជូននាឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ៣០គីឡូក្រាម , មី១កេស ,ទឹកបរិសុទ្ធ១យួរ, ទឹកត្រី១ដប , ទឹកស៊ីអុីវ១ដប , ត្រីឆ្អើរ១ថង់ ស្មើនឹង ៤ចង្កាក់ , ផ្អកត្រី ឬប្រហុក១កែវ , សៀង១យួរ , ភួយ១ , សារុង១ , និងថវិកា៤០,០០០រៀល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia