ព័ត៌មាន
រដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពីធី អបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍនិងអង្គការដៃគូ អ្នកស្ម័គ្រចិត្តបង្គោលមកពីគ្រប់រាជធានី/ខេត្ត តំណាងមកពីវិស័យឯកជន លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងយុវជនស្ម័គ្រចិត្តទាំង ២៥ រាជធានី ខេត្ត សរុបប្រមាណ ១១៥៤នាក់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម ដោយបង្កើតឱកាសដើម្បីកសាងទំនុកចិត្ត ការយោគយល់គ្នា និងសាមគ្គីភាពដល់យុវជន តាមរយៈការចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត។ យុវជនត្រូវតែមានមូលដ្ឋានគ្រឹះរឹងមាំ ដោយត្រូវរៀនសូត្រទាំងនៅក្នុងសាលារៀន និងនៅក្រៅសាលា រៀនពីវិជ្ជាសម្បទា ដែលជាចំណេះដឹងទូទៅ រួមមានចំណេះដឹងខាងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ចំណេះដឹងខាងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បំណិនសតវត្សរ៍ទី២១ ការគិតត្រិះរិះពិចារណា ជំនាញដោះ ស្រាយបញ្ហា និងការធ្វើការជាក្រុមជាដើម។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមស្នើឱ្យគ្រប់ដៃគូអភិវឌ្ឍពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង បន្តសហការអនុវត្តគម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានលទ្ធផលល្អស្របតាមការរំពឹងទុក សំដៅរួមចំណែកលើកកម្ពស់ការសិក្សា ការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែសកម្ម និងល្អប្រសើរឡើង។
គួរបញ្ជាក់ដែរថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ២០២៥ (Volunteer for My Community – VMC 2025) បានអនុវត្តទូទាំង ២៥ រាជធានី ខេត្ត ដែលមានយុវជនស្ម័គ្រចិត្តចូលរួម សរុបចំនួន ២៦ក្រុម ហើយតាមរយៈវគ្គផ្ដាច់ព្រ័ត្រនេះ បានរកឃើញក្រុមគម្រោងឆ្នើមចំនួន ៣ និងឆ្នើមរងចំនួន៣ ។ ក្រុមយុវជនស្ម័គ្រចិត្តជ័យលាភីគម្រោងឆ្នើមចំនួន ៣ ក្រុមមកពី ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី និង ខេត្តក្រចេះ ដែលឈ្នះពានរង្វាន់ និងមេដាយក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ប្រចាំឆ្នាំ២០២៥។
ឆ្នាំ២០២៥ គឺជាខួបលើកទី១៥ នៃការអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តនៅកម្ពុជា ដែលប្រារព្ធឡើងក្រោមប្រធានបទ “ស្មារតីស្ម័គ្រចិត្ត៖ រួមគ្នាបង្កើតសង្គមឌីជីថល ប្រកបដោយគណនេយ្យភាព និងសាមគ្គីភាព (Volunteer Spirit: Together, we build a digital society of accountability and solidarity) ក្នុងគោលបំណងជំរុញទឹកចិត្តមនុស្សគ្រប់រូប រួមទាំងអ្នកស្ម័គ្រចិត្តទាំងអស់នៅប្រទេសកម្ពុជា ក្នុងការកសាងសង្គមឌីជីថល ប្រកបដោយគណនេយ្យភាព និងសាមគ្គីភាព។ ការអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត២០២៥ នៅកម្ពុជាផ្សារភ្ជាប់នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍសង្គមឌីជីថលទៅកាន់កម្រិតសហគមន៍៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា