ព័ត៌មាន
កងទ័ពនារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនដល់វីរកងទ័ព
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយារបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់វីរកងទ័ព នៃកងពលតូចថ្មើរជើងលេខ៣១ និងវរសេនាតូចលេខ៣១៤ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ដែលនេះបានបង្ហាញក្នុងស្មារតី “ខ្មែរតែមួយ” ដើម្បីរួមគ្នាជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃនៅសមរភូមិជួរមុខ។
អំណោយទាំងអស់នេះ គឺជាការឆ្លើយតបដ៏ទាន់ពេលវេលាចំពោះការលំបាកខ្វះខាត នានាដែលកងទ័ពជួរមុខកំពុងជួបប្រទះក្នុងគ្រាដែលប្រទេសជាតិកំពុងរងការវាយប្រហារពីយោធថៃ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាករបស់វីរកងទ័ព លោកជំទាវ ចាយ ច័ន្ទរ៉ានី ក្នុងនាមតំណាងឧត្តមសេនីយ៍ទោ ជាមេបញ្ជាការ បានបង្ហាញយ៉ាងច្បាស់អំពី ស្មារតីជាតិនិយម និង សាមគ្គីភាព ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ ដែលតែងតែរួមគ្នា ជួយគាំទ្រ និងលើកកម្លាំងចិត្ត ដល់វីរកងទ័ពរបស់យើងនៅសមរភូមិជួរមុខ។ សកម្មភាពដ៏ប្រពៃនេះ បានបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងមូល មិនដែលព្រងើយកន្តើយចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង របស់កងទ័ព ដែលបានពលីកម្លាំងកាយចិត្ត ដើម្បីធានាសុវត្ថិភាព និងអធិបតេយ្យភាពរបស់ជាតិ៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS16 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ