ព័ត៌មាន
ឯកឧត្តម ឈឹម ឃិនដារ៉េត៖ ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ត្រូវធ្វើឡើងជាពហុវិស័យ
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអៈអាងថា ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ធ្វើឡើងជាពហុវិស័យ ដោយរួមបញ្ចូលទាំងផ្នែកសុខាភិបាល និងទាំងផ្នែកមិនមែនសុខាភិបាល ដែលតម្រូវឱ្យយើងបន្តប្រឹងប្រែងរួមគ្នាសម្រេចនូវគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៧ ស្តីពី៖ «បច្ចុប្បន្នភាពនៃការអនុវត្តការផ្តល់សេវាប្រិព (PrEP) នៅកម្ពុជា» ដែលមានសមាជិក សមាជិកា ចូលរួមមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រមាណ ៧០រូប តាមរយៈដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom។
ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានបន្តថា ការងារបង្ការ គឺជាយុទ្ធសាស្ត្រចម្បងក្នុងការងារសុខភាពសាធារណៈ ហើយក៏ជាមូលដ្ឋានគ្រឹះក្នុងការឆ្ពោះទៅសម្រេចនូវគោលដៅការគ្របដណ្តប់សុខភាពសកល។ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាបច្ចេកទេសដែលអនុវត្តផ្ទាល់លើការងារអេដស៍ លើកពីបទពិសោធន៍រួមជាមួយនឹងឧបសគ្គនានា ក្នុងការអនុវត្តការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីរកវិធីសាស្ត្រឆ្លើយតបឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានសង្កត់ធ្ងន់ថា កិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល រួមនិងអង្គការយូអិនអេដស៍ (UNAIDS) បានសង្កេតឃើញថាក្នុងទិន្នន័យនៃអ្នកឆ្លងមេរោគអេដស៍ ថ្មី មានការថយចុះ។ កម្ពុជា បានកាត់បន្ថយការចម្លងថ្មីនៃមេរោគអេដស៍ ពី១៤០០នាក់ ក្នុងឆ្នាំ២០២២។ ពី១៣០០នាក់ ក្នុងឆ្នាំ២០២៣ និងពី១២០០នាក់ ក្នុងឆ្នាំ២០២៤ ចំណែកចំនួនអ្នកស្លាប់ ១១០០នាក់(ឋិតនៅក្នុងចំនួនដដែល) ជាពិសេសដោយមានការយកចិត្តទុកដាក់ និងទប់ស្កាត់ ចំពោះការឆ្លងមេរោគអេដស៍ ពីម្តាយ ទៅទារក មានការថយចុះ។ បើទោះបីជាយើងទទួលបានភាពជោគជ័យ ប៉ុន្តែយើងក៏នៅមានកត្តាប្រឈមមួយចំនួន ជាពិសេសក្រុមប្រជាជនគន្លឹះ នៅតែជាបញ្ហាដដែល ពុំទាន់មានការប្រែប្រួល។
សូមបញ្ជាក់ផងដែរថា របៀបវារៈនៃកិច្ចប្រជុំ គឺពិនិត្យ និងពិភាក្សាលើការអនុវត្តការបង្ការនៃឆ្លងមេរោគអេដស៍តាមវិធីសាស្ត្រលេបថ្នាំបង្ការមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP)។ ប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តសេវាផ្តល់ឱសថ PrEP ដោយឥតគិតប្រាក់ នៅឆ្នាំ២០១៩ តាមរយៈឯកសារគោលគំនិតស្តីអំពីការអនុវត្តវិធីលេបថ្នាំបង្ការជាមុននៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) នៅព្រះរាជាណាចក្រកម្ពុជា រៀបចំដោយក្រសួងសុខាភិបាល នៅខែមីនា ឆ្នាំ២០១៩។ ការប្រើប្រាស់ឱសថ PrEP ត្រូវបានផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក (WHO) គឺជាផ្នែកមួយនៃវិធីសាស្រ្តបង្ការមេរោគអេដស៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ វិធីសាស្ត្រនេះ មានសុវត្ថិភាពខ្ពស់ និងមានអត្រាភាពស៊ាំនឹងឱសថប្រឆាំងមេរោគអេដស៍កម្រិតទាប។ ប្រទេសលោកខាងលិចជាច្រើនរួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង បែលហ្ស៊ិក និង ហូឡង់ បានយល់ស្របតាមអនុសាសន៍អង្គការ WHO និងបានដាក់បញ្ចូលការបង់ថ្លៃសេវា PrEP ទៅក្នុងសេវាធានារ៉ាប់រងសុខភាព ឬការបង់ថ្លៃដោយខ្លួនឯង៕
អត្ថបទ៖ រដ្ឋា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី