ព័ត៌មាន
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើបណ្តាញអ្នកសារព័ត៌មាន ផ្សព្វផ្សាយឱ្យកាន់តែសកម្ម អំពីហានិភ័យនៃមេរោគអេដស៍
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើបណ្តាញអ្នកសារព័ត៌មាន និងសិក្ខាកាមទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យនៃមេរោគអេដស៍ លើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍ និងផ្សព្វផ្សាយពីរឿងរ៉ាវជោគជ័យនៃគ្រួសារដែលរងគ្រោះដោយសារមេរោគអេដស៍ និងចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ ភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៤នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា កម្ពុជាយើងជាប្រទេសដែលទទួលបាននូវការទទួលស្គាល់ពីអង្គការយូអិនអេដស៍ថាឈរនៅលំដាប់កំពូលក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។ ជោគជ័យរបស់កម្ពុជាគឺដោយសារមានសសរស្តម្ភ៣សំខាន់៖ ១- ភាពជា អ្នកដឹកនាំ ឬភាពជាម្ចាស់ ២- ភាពជាដៃគូ និង៣- ការវិនិយោគ។ នៅក្នុងភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិក្នុងឆ្លើយតបជាពហុវិស័យ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ចីរភាពនៃការឆ្លើយតប។ ជាពិសេសក្នុងខែមីនាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ផងដែរ។ ចំពោះភាពដៃគូ យើងបានសហការគ្នាជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលធ្វើការឆ្លើយតបព្រមគ្នា។ ចំណែកឯការវិនិយោគវិញ រាជរដ្ឋាភិបាលបានចូលរួមចំណែកទិញឱសថប្រឆាំងនឹងមេរោគអេដស៍តាំងពីឆ្នាំ២០១៥មក ព្រមទាំងផ្តល់ការគាំទ្របុគ្គលិកជាប់កិច្ចសន្យាផងដែរ។ នៅក្នុងសន្និសីទអន្តរជាតិស្តីពីអេដស៍ មានវឌ្ឍនភាពខាងវិទ្យាសាស្ត្រ ដោយអ្នកស្រាវជ្រាវរកឃើញវិធីបង្ការការចម្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំ២ដងក្នុងមួយឆ្នាំ និងវិធីព្យាបាលឱ្យជាដាច់(បច្ចុប្បន្នបាន៧នាក់)ផងដែរ។ ប៉ុន្តែ វិធីសាស្ត្រចាក់ថ្នាំបង្ការត្រូវឆ្លងការពិនិត្យពីអង្គការសុខភាពពិភពលោកជាមុនសិន ហើយថ្នាំក៏អាចមានតម្លៃថ្លៃ។ បន្ថែមពីលើនោះ ក៏មានការព្រួយបារម្ភពីការកាត់បន្ថយការឆ្លងថ្មីដែលគោលដៅឆ្នាំ២០២៥ថាឱ្យមានចំនួន ៣៧០.០០០នាក់នៅជុំវិញពិភពលោកនោះ នៅក្នុងឆ្នាំ២០២៣មានអ្នកឆ្លងថ្មី១,៣លាននាក់នៅឡើយ។ ឯថវិកាឆ្លើយតបក៏មានការថយចុះផងដែរ។ ប៉ុន្តែ ថ្នាក់ដឹកនាំអង្គការអន្តរជាតិទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដូចជាអង្គការយូអិនអេដស៍ជាដើមលើកមតិឡើងថា គោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០៣០ នៅតែអាចសម្រេចបាន ប្រសិនបើជំនួយហិរញ្ញវត្ថុមិនត្រូវបានកាត់បន្ថយ និងការគោរពសិទ្ធមនុស្សត្រូវបានលើកកម្ពស់គ្រប់ទីកន្លែង។ ……សម្លេងឯកឧត្តម អៀង មូលី យកជិត០១នាទី……(sound 01)

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានលើកឡើងថា មកដល់ពេលនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទូទាំងសកល បានសម្រេចនិងទទួលសមិទ្ធផលដ៏ធំធេងក្នុងបេសកកម្មរបស់ខ្លួនក្នុងការថែទាំនិងផ្តល់ឱសថព្រមទាំងការស្វែងរកការគាំទ្រដោយមិនគិតពីលទ្ធភាពនៃការបង់ថ្លៃ ដល់ប្រជាជនចំនួន២លាននាក់បាននិងកំពុងរស់នៅក្នុងការថែទាំ។
ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា AHF បានបញ្ជាក់ថា ផែនការបន្តរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺបន្តអនុវត្តគម្រោងសកម្មភាពបច្ចុប្បន្ន (គម្រោងបង្ការ ធ្វើតេស្ត ថែទាំព្យាបាល និងគម្រោគាំទ្របន្ថែម) អោយកាន់តែមានប្រសិទ្ធផល។ សាកល្បងចាប់ផ្តើមគម្រោងធ្វើតេស្តនិងព្យាបាលជម្ងឺកាមរោគ ដោយសហការណ៍ ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើរស្បែក និងកាមរោគ៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង