ព័ត៌មាន
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា សហការជាមួយកម្លាំងនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ចុះពង្រឹងសន្តិសុខក្នុងមូលដ្ឋានខណ្ឌ៧មករា ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៦នាក់ និងសម្ភារៈមួយចំនួន។
យុទ្ធនាការនេះបានធ្វើឡើងកាលពី វេលាម៉ោង ០៩យប់ថ្ងៃទី ០៦ខែកញ្ញា ដល់ម៉ោង ១យប់រំលងអាធាត្រចូលថ្ងៃទី ៧ ខែកញ្ញាឆ្នាំ២០២៥កម្លាំងចម្រុះ បានសហការ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនិងលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងឲ្យ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចុះដឹកនាំកម្លាំងចម្រុះ ត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់បទល្មើសគ្រឿងញៀនតាមមូលដ្ឋាន ក្នុងគោលដៅចំណុចមុខវិទ្យាល័យបាក់ទូក ផ្លូវលេខ ១៦៩ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យរថយន្តចំនួន១៨០គ្រឿង ជាលទ្ធផល បានឃាត់មនុស្សចំនួន៦នាក់ ក្នុងនោះមានស្រី១នាក់ បានរកឃើញអ្នករក្សាទុកម្សៅពណ៌សថ្លា ចំនួន២កញ្ចប់តូច និងថ្នាំ២ បន្ទះពណ៌ខៀវ ចំនួន៨គ្រាប់ព្រមទាំងសម្ភារៈជក់សំរាប់បឺតចំនួន ១៥ដើម និងឃាត់បានរថយន្តចំនួន ២គ្រឿង ។
ក្រោយធ្វើការឃាត់ខ្លួន និងសួរនាំរួចបានធ្វើកំណត់ហេតុដកហូតវត្ថុតាងរួចមក កម្លាំងចម្រុះនៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនមនុស្សប្រុសស្រី ទាំង០៦នាក់ទៅមន្ទីប្រឆាំងគ្រឿងញៀន ដើម្បីបន្តតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត