នេះជាកម្មវិធីបែបយុវវ័យថ្មី ពីទូរទស្សន៍បាយ័ន ជាមួយពិធីករយុវវ័យទាំង៥រូប សំដី ចាក់ទឹកមិនលិច កំប្លែង ហើយសើចសប្បាយជាមួយតារាកិត្តិយសល្បីៗ។ ដោយសារបច្ចុប្បន្ន នេះយុវវ័យនិយមទស្សនាកម្មវិធី talk show បែបកំប្លែងៗ សើចសប្បាយ កម្មវិធីនេះកាន់តែ មានភាពទាក់ទាញ និង ចាប់អារម្មណ៍ពីទស្សនិកជន។ កម្មវិធី តោះនិយាយ! ហាមកុហក! ជា ឈ្មោះកម្មវិធីដ៏ទាក់ទាញ ដែលតារាកិត្តិយសនឹងឆ្លើយនូវចំលើយពិត ដោយមិនកុហក លើសពីការសំភាសន៍...
រៀបរាប់ពីជីវិតស្នេហាបែបស្រុកស្រែ! ស្រីពីន ត្រូវបានអ្នកភូមិនិយាយតៗគ្នា មិនដាច់ពីមាត់រឿងរើសប្ដីខុស...
ពិតជាមិនខកបំណងទេ បើសិនជាអ្នកកំពុងស្វែងរកកម្មវិធីទូរទស្សន៍ ដែលធ្វើឲ្យអ្នកទទួលអារម្មណ៍សប្បាយរីករាយ រាល់ចុងសប្ដាហ៍...
កាលពីប៉ុន្មានខែមុននេះ អ្នកនិពន្ធ សូ ភីណា បានចេញស្នាដៃថ្មីរបស់ខ្លួនក្រោមចំណងជើង «បុប្ផាណា៖ ផ្កាមិនរុះរោយ» ដែលជាសៀវភៅប្រលោមលោកបែបប្រវត្តិសាស្រ្តស្ដែងពីជីវិតស្រីកម្ពុជាក្នុងរបបខ្មែរក្រហមម្នាក់។ «បុប្ផាណា៖ ផ្កាមិនរុះរោយ» ឆ្លុះបញ្ចាំងពីគុណតម្លៃប្រវត្តិសាស្រ្ត ពោលគឺក្រៅពីពាក្យពេចន៍បែបប្រលោមលោក ដែលអ្នកនិពន្ធបានតាក់តែង ប្រលោមលោកនេះបានបង្កប់នូវខ្លឹមសារប្រវត្តិសាស្រ្ត ដែលជនជាតិកម្ពុជាគួរយល់ដឹង។ ប្រលោមលោកនេះក៏បង្ហាញផងដែរ ពីសិល្បៈនៃការសរសេរដែលផ្តោតសំខាន់លើសំឡេងរបស់តួអង្គបុប្ផាណា និងការព្យាយាមបង្ហាញពីវីរភាពរបស់នាងចំពោះភាពជាមនុស្សជាតិ ភក្តីភាព និងស្នេហារបស់នាង។ បន្ថែមពីលើនោះទៀត ការខិតខំប្រឹងប្រែងរបស់អ្នកកាច់ទំព័រ និងរចនាក្របមុខសៀវភៅ ដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ជាច្រើនលើកច្រើនសា ដើម្បីធានាបាននូវសិល្បៈក្របមុខសៀវភៅដែលថ្មី...