ភ្នំពេញ៖ គ្រាប់បែកចង្កោម កំពុងគំរាមគំហែងដល់អាយុជិវិតប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាចាំបាច់ត្រូវការថវិកាប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ក្រោយពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងរយៈពេលពីរលើក កាលពីឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានបញ្ជាក់ថា កម្ពុជាត្រូវថវិកាប្រមាណ ១ពាន់លានដុល្លារអាមេរិ ដើម្បីធ្វើបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ថៃដែលបានបាញ់ផ្លោងមកលើប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាមឈ្លានពានកាលពីឆ្នាំទៅ។ ឯកឧត្តមបន្តថា នៅលើដីដែលរងផលប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌទាំងនោះ កម្ពុជាអាចនឹងចំណាយថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិក និងត្រូវការពេលវេលាជាង ១០ឆ្នាំ ដើម្បីបោសសម្អាតគ្រាប់យុទ្ធភណ្ឌរបស់សៀមក្នុងសង្រ្គាមឈ្លានពាន។...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូ វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមក្នុងកម្មវិធី «ផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា» ដែលបានរៀបចំឡើងនៅទីក្រុងអ៊ីសេហារ៉ា ខេត្តកាណាហ្គាវ៉ា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមរាប់រយនាក់ ដែលរួមមាន លោក Kojima Masanobu ប្រធានក្រុមប្រឹក្សាភិបាល និងលោក Okami Takeshi នាយកតំណាង...
នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា២ខ្នងទៀត ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹង២គ្រួសារ នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ១- ផ្ទះទី៣៣៩ ផ្តល់ជូនលោកតា រំដួល ណៃ អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ លោកយាយ សៅ សារុន...
កំពង់ស្ពឺ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ និងចាត់តាំងព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃក្រុមការងារអន្តរាគមន៍ចុះជួយបូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជានុរាស្ត្ររបស់ព្រះអង្គដែលកំពុងរងការគំរាមកំហែងដោយគ្រោះរាំងស្ងួត និងការខ្វះខាតទឹកស្រោចស្រព ។ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ បាននិងកំពុងធ្វើឡើងនៅក្នុងស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំពោះមុខផ្ទៃដីស្រែរងគ្រោះប្រមាណជិត២ពាន់ហិកតា ហើយត្រូវបានសង្គ្រោះ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជុំវិញព្រះរាជសកម្មភាពសង្គ្រោះនេះ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ខាងមុខនេះ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះសួរសុខទុក្ខ និងរឹតចំណង «សម្ព័ន្ធមេត្រីភាព» ជាមួយ កងការពារព្រំដែនលេខ៥០៣ ឈរជើងនៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន...
ព្រះវិហារ៖ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយប្រដាប់អាវុធពីភាគីថៃកន្លងមក។ មន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានរកឃើញស្លាកស្នាមប្រេះបែក និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធប្រាសាទសរុបចំនួន ៥៦២ទីតាំង ខណៈបំណែកថ្មប្រាសាទជាង ៧ម៉ឺនដុំ ត្រូវបានប្រមូល និងរក្សាទុក ដើម្បីត្រៀមសម្រាប់ការស្តារ និងជួសជុលឡើងវិញ។ លោក អ៊ា ដារិទ្ធ ប្រធានផ្នែកអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ការវាយប្រហារដោយប្រដាប់អាវុធចំនួនពីរលើកកន្លងមក បានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារទាំងមូលចំនួន ៥៦២ទីតាំង។ លោកបន្តថា...
តាមការកំណត់ នៅថ្ងៃទី១២ ខែកញ្ញានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំ “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដោយមានការប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ជាមួយឱកាសការងារថ្មីៗចំនួនប្រមាណជាង ៣ម៉ឺន ៥ពាន់កន្លែង នៅអគារពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី។ នៅក្នុងកម្មវិធីនេះ ឯកឧត្តម...
កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនជាច្រើនរូប។ នៅក្នុងពិធីនេះ...
ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ និងក្រុមការងារគណបក្សខេត្ត ស្រុក ឃុំ ព្រមទាំងសាខាបក្សភូមិបានដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៦ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅគណបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រោយពីចប់កិច្ចប្រជុំ ឯកឧត្តម ម៉េង ស្រ៊ុន បានប្រគល់ស្បៀងឧបភោគជូនប្រធានស្នាក់ការគណបក្សឃុំអមលាំង ដើម្បីទ្រទ្រង់សកម្មភាពគណបក្សផងដែរ៕