ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក Randy Cassingham ដែលជាអ្នកដំណើរជនជាតិអាមេរិកមួយរូប នៅលើនាវាទេសចរណ៍ Villa Vie Odyssey បានរិះគន់សារព័ត៌មានថៃ Khaosod English ដែលបានយកឈ្មោះ និងរូបថតរបស់លោក ទៅប្រើប្រាស់ក្នុងអត្ថបទមួយ នៅលើបណ្ដាញសង្គម Facebook ដែលលោកចាត់ទុកថា ជា «ការឃោសនា» ខណៈពេលដែលរូបលោកបានសម្តែងការដឹងគុណចំពោះទឹកចិត្តដ៏ល្អប្រពៃ និងបដិសណ្ឋារកិច្ចដែលលោកទទួលបានពីប្រជាជនកម្ពុជា។ យ៉ាងណាក្ដី ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្គម...
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភានាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។ ថ្លែងក្រោយបញ្ចប់ជំនួបនេះ អ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងឱកាសនៃជំ នួបនេះឯកឧត្តម...
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញដឹកនាំគណៈប្រតិភូ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ចូលរួមក្នុងពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន (ការបង្ការគ្រោះរញ្ជួយដី និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ) ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងមន្ត្រីអមតំណាងសមាជិកអាស៊ានទាំង១១ប្រទេស តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ...
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអភិបាលស្រុកម៉ាឡៃ បានចុះពិនិត្យមើលការប្រមូលផលផ្លែមៀន នៅក្នុងភូមិសាស្ត្រនៃស្រុកម៉ាឡៃ ខណៈដែលកសិករដាំដំណាំមៀន មួយចំនួន កំពុងតែមមាញឹកក្នុងការប្រមូលផល ខណៈដែលមានឈ្មួញបានធ្វើការបញ្ជារទិញដល់ចំការ ចំណែកឯតម្លៃក៏មិនខុសគ្នាឆ្ងាយពីឆ្នាំមុននោះដែរ នៅថ្ងៃទី៣ដើមខែវិច្ឆិការ ឆ្នាំ២០២៦នេះ។ លោកស្រី អន ស៊ីថា ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពាក់ព័ន្ធ...
ខេត្តកែប៖ យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន (ថ្នាក់ក្រោមជាតិ) ក្នុងភូមិភាគនិរតី សម្រាប់ភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ យុទ្ធនាការនេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ គណៈកម្មការជំរឿន...
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ២ ឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធា យើងនឹងជួបឧបសគ្គជាច្រើន ដូច្នេះយើងទាំងអស់គ្នាមិនត្រូវខ្លាចឧបសគ្គឡើយ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ...
នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ (UN SRSG on Violence against Children) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកស្រីតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរ...
នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ថ្លែងក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតីបានមានប្រសាសន៍ថា ឯកសារ បណ្ណសារ គឺជា «ឫសកែវនៃអត្តសញ្ញាណជាតិ និងជាចំណេះដឹងជាតិ» ដែលយើងទាំងអស់ត្រូវខិតខំអភិរក្ស និងចងក្រងទុក...
(បន្ទាយមានជ័យ)៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋ លោកគ្រូ...