PR NEWS
វិលតាមសន្យា! រៀងរាល់ចុងសប្តាហ៍ ទូរទស្សន៍បាយ័ននឹងមកនូវរឿងខ្មែរល្អៗបង្កប់ទៅដោយគំនិតអប់រំ
ដូចសព្វមួយដង ប្រភេទ «ភាពយន្តជីវិតពិត» ជាប្រភេទសាច់រឿង១ភាគចប់ ហើយនិយាយពីជីវិតរបស់មនុស្សក្នុងសង្គមដែលធ្លាប់ឆ្លងកាត់ និងធ្លាប់បានឡើងរួចមកហើយ។
ក្រោយពីឃ្លាតឆ្ងាយពីចក្ខុទស្សនិកជនមួយរយៈ នៅពេលនេះទូរទស្សន៍បាយ័នបានរៀបចំយ៉ាងល្អិតល្អន់ និងសម្រិតសម្រាំងនាំយកប្រភេទភាពយន្តជីវិត និងសាច់រឿងខ្សែជីវិត ត្រឡប់មកកំដរអារម្មណ៍ពុកម៉ែ បងប្អូនដែលតែងតែនិយមគាំទ្រ និងទស្សនារាល់កម្មវិធីចាក់ផ្សាយរបស់ទូរទស្សន៍បាយ័ន។



ដូចសព្វមួយដង ប្រភេទ «ភាពយន្តជីវិតពិត» ជាប្រភេទសាច់រឿង១ភាគចប់ ហើយនិយាយពីជីវិតរបស់មនុស្សក្នុងសង្គមដែលធ្លាប់ឆ្លងកាត់ និងធ្លាប់បានឡើងរួចមកហើយ។ បន្ថែមពីនេះទៀតក៏មានឈុតឆាកមួយចំនួនបង្ហាញពីទិដ្ឋភាពនៅក្នុងសង្គមផងដែរ ដោយភ្ជាប់មកជាមួយគំនិតអប់រំទៅដល់អ្នកទស្សនា។
និយាយពីប្រភេទរឿងដែលជាប្រភេទ «ខ្សែរឿងជីវិត» ជាប្រភេទរឿងភាគចំនួនខ្លីដែលមានគ្រប់រសជាតិនិងអារម្មណ៍ គ្រប់រឿងនីមួយៗតែងតែផ្តល់នូវការអប់រំទៅកាន់ពុកម៉ែ បងប្អូនអ្នកទស្សនាជានិច្ច។



ដោយសង្កេតឃើញថាសន្ទុះនៃការគាំទ្រ ស្រឡាញ់ពេញចិត្តរបស់បងប្អូនមកកាន់រឿងខ្មែរយើង ដូច្នេះទូរទស្សន៍បាយ័នបានសហការជាមួយក្រុមហ៊ុនផលិតកម្ម សាស្ត្រាហ្វៀម (Sastra Film) នឹងនាំយករឿងខ្មែរល្អៗជាច្រើនដើម្បីបំពេញតាមត្រូវការរបស់អ្នកគាំទ្រ ដែលរឿងភាគច្រើនសុទ្ធសឹងតែជាស្នាដៃនិពន្ធរបស់កូនខ្មែរទាំងអស់។



គួរបញ្ជាក់ផងដែរថាចំពោះប្រភេទ «ភាពយន្តជីវិតពិត» ចាក់ផ្សាយរៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៨ ដល់ម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។
ចំពោះប្រភេទរឿង «ខ្សែរឿងជីវិត» ចាក់ផ្សាយរៀងរាល់ថ្ងៃ សៅរ៍ និង អាទិត្យ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងគ្នា៕
រីករាយទស្សនាវីដេអូរឿងដែលនឹងចាក់ផ្សាយយប់នេះ៖
អត្ថបទដោយ៖ HaTi
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន21 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ