PR NEWS
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
តើបងប្អូនដែលជំនាញខាងតុបតែងមុខ (Make Up) កំពុងស្វែងរកឱកាសបង្ហាញស្នាដៃ និងទេពកោសល្យរបស់ខ្លួនជាសាធារណៈមែនទេ?
តើបងប្អូនដែលជំនាញខាងតុបតែងមុខ (Make Up) កំពុងស្វែងរកឱកាសបង្ហាញស្នាដៃ និងទេពកោសល្យរបស់ខ្លួនជាសាធារណៈមែនទេ? ឱកាសល្អ និងវិសេសបានមកដល់ហើយ ស្ថានីទូរទស្សន៍បាយ័ន និងភេសជ្ជៈប៉ូវកំលាំង Idol បានបង្កើតកម្មវិធីដ៏ល្អឯកមួយដែលមានឈ្មោះថា « Idol Make Up Battle » ដើម្បីផ្តល់ឱកាសដល់បេក្ខជនបេក្ខនារីអាចបង្ហាញសមត្ថភាពជាសាធារណៈ ព្រមទាំងទទួលបានការទទួលស្គាល់ពីសំណាក់មហាជន។



កម្មវិធី « Idol Make Up Battle » ជាកម្មវិធីប្រកួតផាត់មុខធំដំបូងគេក្នុងប្រទេស ដែលមានច្រើនវគ្គជាមួយនឹង វិញ្ញាសារប្លែក ដូចជា ការផាត់មុខបែប សិល្បៈ (Art) ការផាត់មុខបែប Special Effect សម្រាប់ភាយន្ត និងការផាត់មុខបែប Drag ជាដើម។

គួរបញ្ជាក់ផងដែលថា សម្រាប់ប្រាក់រង្វាន់៖ ចំណាត់ថ្នាក់លេខ១ ទទួលបាន ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបាន ៨លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបាន ៤លានរៀល។ កម្មវិធីបានធ្វើការជ្រើសរើសបេក្ខជនឆ្នើមបំផុតចំនួន ១០រូប ចេញពីការប្រលងវគ្គ Audition ដើម្បីមានឱកាសមកប្រកួតក្នុងកម្មវិធីជាបន្ត។ Idol Make Up Battle មានគណៈកម្មាការចំនួន ៣រូប ដែលសុទ្ធសឹងតែជាអ្នកជំនាញ ពោរពេញទៅដោយសមត្ថភាពពិសេសខុសៗពីគ្នា រង់ចាំដាក់ពន្ទុកដល់បេក្ខជនបេក្ខនារីយ៉ាងសុក្រិតភាព។



សម្រាប់អត្ថប្រយោជន៍បន្ថែម ចំពោះបេក្ខជន បេក្ខនារី គឺ ស្នាដៃប្រកួតរបស់ពួកគាត់នៅក្នុងកម្មវិធី នឹងមានឱកាសចូលរួមប្រកួតនៅក្រៅប្រទេសជាច្រើនទៀត។ នៅក្នុងផងដែរ ពីកម្មវិធីប្រកួត បេក្ខជននឹងទទួលបានថ្នាក់រៀនពិសេសសម្រាប់ជំនាញផាត់មុខបន្ថែមថែមទៀត។






សូមរង់ចាំតាមដានទស្សនាជាបន្ត ក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។ កម្មវិធីឧបត្ថម្ភផ្តាច់មុខដោយ Idol
អត្ថបទដោយ៖ Hati
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី