ប្រជាពលរដ្ឋ ទាំងជាតិ និងអន្ដរជាតិប្រមាណជាង ១,៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៩ នេះ បានចូលរួមកម្មវិធីរត់កម្សាន្ដ Kinal Fun Run 2026 ដែលជាការរត់ផ្ទាល់តាមផ្លូវយន្ដហោះ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោក សុខ ហួម៉េង តំណាងក្រុមហ៊ុន PPM ដែលបានរៀបចំកម្មវិធីនេះ បានសម្ដែងក្ដីរីករាយ ក្រោយមានការគាំទ្រ និងចូលរួមលើសការរំពឹងទុក សម្រាប់ការរៀបចំលើកដំបូងនេះ ។...
ជំនួបរវាងក្រុមលំដាប់កំពូល Vigor Apex និង PRO Esports នៃព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក MPL Cambodia រដូវកាលទី១១ បានបញ្ចប់ដោយលទ្ធផលដ៏តានតឹង ដោយក្រុមកំពូលតារាង Vigor Apex បានយកឈ្នះដោយលទ្ធផល ២-១ តែក្រោយចប់ការប្រកួតកីឡាករក្រុមទាំងពីរ បានបង្ហាញពីចំណុចខ្វះខាតរៀងៗខ្លួន ដែលត្រូវពង្រឹងបន្ថែម។ នេះគឺជាជំនួបដ៏ទាក់ទាញដែលអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិកកម្ពុជាចង់ឃើញ ។ ដូចការគ្រោងទុកក្រុមទាំងពីរ បានបង្ហាញភាពខ្លាំងរៀងៗខ្លួន ក្នុងនោះប្រកួតទី១ PRO Esports...
កម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន ។ នេះបើតាមប្រសាសន៍លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប។ ក្នុងនាមជាប្រធានប្តូរវេនបន្តពីប្រទេសវៀតណាម កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ផែនការការងារអាស៊ានស្តីពីកីឡា សម្រាប់ឆ្នាំ២០២៦-២០៣០ តាមរយៈការគាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា...
(ម៉ាឡេស៊ី)៖ យប់នេះព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ ចូហរ ដារុល តាក់ហ្ស៊ីម នៅក្រៅដីការប្រកួតពានរង្វាន់ក្លឹបអាស៊ីអាគ្នេយ៍។ ក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Mathew McConkey លើកឡើងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ ពួកគេមានគុណភាពលេងខ្ពស់ ហើយដោយសារគេលេងក្នុងទឹកដីខ្លួនឯងផង។ ដូច្នោះយើងដឹងថាការប្រកួតនឹងស្វិតស្វាញ និងតានតឹង ប៉ុន្តែយើងមានទំនុកចិតថានឹងអាចធ្វើបាន។ ចំាមើលថាតើយើងនឹងទទួលបានលទ្ធផលបែបណាក្នុងការប្រកួតនេះ។ គ្រានោះលោកក៏បានរំលឹកពីការប្រកួតឆ្នាំមុន ដោយព្រះខ័នរាជស្វាយរៀងស្ទើរតែដណ្ដើមបានជ័យជំនះទៅហើយ។ ដោយបន្ថែមថាជាការពិតនោះមិនជាក្រុមដ៏ខ្លាំងបំផុតរបស់ពូកគេនោះទេ ដោយសារតែពូកគេកំពុងស្ថិតក្នុងការប្រកួតដ៏មមាញឹក ម្យ៉ាងទៀតយើងបានផ្លាស់ប្ដូរជាច្រើន ហើយពូកគេក៏បានធ្វើការផ្លាស់ប្ដូរច្រើនដែរ ដូច្នោះលោកគិតថាជម្រើសកីឡាករ១១នាក់ដំបូងរបស់ក្រុមទាំងពីរដែលនឹងចូលលេងនឹងមានខុសប្លែកគ្នាខ្លាំង។...
សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមធ្វើការរុះរើ និងផ្លាស់ប្ដូរសមាសភាពកីឡាករជម្រើសជាតិមួយចំនួន ដោយផ្ដល់ឱកាសដល់កីឡាករយុវជនបន្ដវេនមកជំនួសវិញ ដើម្បីពង្រឹងសមត្ថភាព និងបង្កើតគុណផលកាន់តែរឹងមាំ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅកាន់តែធំ ទោះបីត្រូវប្រឈមការឈឺចាប់រយៈពេល ២ទៅ៣ឆ្នាំក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតពានរង្វាន់បាល់ទះ U20 Wurkz Special Volleyball Challenge Cup 2026 នៅល្ងាចថ្ងៃទី៧ ខែតុលា...
ក្រុមអត្តពលិកកម្ពុជា បានបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី ក្រោយឈ្នះមេដាយសំរឹទ្ធ ៤គ្រឿងពីការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ច្រើនជាងនៅប្រទេសចិន កាលពី ៤ឆ្នាំមុន ដែលកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង។ ប៉ុន្ដែទន្ទឹមនឹងការសម្រេចគោលដៅនេះ ក៏មានចំណុចខ្វះខាតច្រើនត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមព្រឹត្តិការណ៍បន្ទាប់ នៅប្រទេសកាតាផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាកម្ពុជា ក្រោយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ២ប្រភេទ រួមមានកីឡាជឺជីតស៊ូ និងកីឡាអេឡិចត្រូនិច...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការ ក្រោយប្រកួតស្មើក្រុមមជម្រើសជាតិទីម័រខាងកើត ២-២ នៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃកម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ រាប់ចាប់ពីការប្រកួតពានរង្វាន់ថ្នាក់តំបន់ កម្រិតទ្វីប និងពានរង្វាន់ពិភពលោកជាដើម។ សម្រាប់ជំនួបបញ្ចប់ពូលB កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា អតីតសមាជិកក្លិបអង្គរថាយហ្គឺរ...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ដំបូង នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 ដែលហុងកុងនឹងធ្វើម្ចាស់ផ្ទះ នាចុងខែនេះ។ ក្រោមការដឹកនាំរបស់លោក Koji Gyotoku ដែលជាគ្រូបង្វឹក ដំបូងឡើយបានកោះហៅកីឡាករ ២៣នាក់ចូលជំរុំហ្វឹកហាត់ ក្នុងនោះមានកីឡាករព្រះខ័នរាជស្វាយរៀង ៧រូប, វិសាខា ៦រូប, បឹងកេត ២រូប, ណាហ្គាវើលដ៏ ២រូប, ភ្នំពេញក្រោន...
កម្ពុជាបាននឹងកំពុងឈរលេខរៀងទី១៩ ក្នុងតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី២០ នៅប្រទេសជប៉ុន គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៤គ្រឿង។ សម្រាប់មេដាយបណ្ដោះអាសន្ន ដែលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានជូនជាតិ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ រួមមានក្រុមកីឡាបាល់ទាត់លើតុ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី ឌី គឹមយាន លើវិញ្ញាសាឯកត្ដជននារី និងវិញ្ញាសាគូនារី ដោយកីឡាការិនី...
នៅសល់ពេលប្រមាណ ២ខែទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅ នាចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនគោលអន្ដរជាតិ វឌ្ឍនៈ ហ្គោល រីសត។ ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រ នៃការវិលត្រឡប់មកវិញ នូវព្រឹត្តិការណ៍វាយកូនគោលអន្ដរជាតិដ៏ធំនេះ បានធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើន មានការត្រេកអរ និងសាទរ ហើយក៏រំពឹងព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់...