PR NEWS
ចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
២យប់ៗជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ និងកីឡាករមកពីបណ្តាលប្រទេសផ្សេងៗជាច្រើនរូបទៀត។
ខេត្ត កំពង់ស្ពឺ ៖ ក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ ដោយបានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ – ២០២៦ «Ganzberg Gold Medal Tour Kun Khmer Concert» សម្រាប់សប្តាហ៍នេះកម្មវិធីបានទៅដល់អ្នកខេត្តកំពង់ស្ពឺហើយ។ ទីតាំងប្រព្រឹត្តិទៅនៅ តារាងបាល់ទាត់ ជាប់ផ្សាររាត្រី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


២យប់ៗជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ និងកីឡាករមកពីបណ្តាលប្រទេសផ្សេងៗជាច្រើនរូបទៀត។ថ្ងៃទី២០ ខែមិថុនា ២០២៦ គឺជាថ្ងៃនៃការប្រគុំតន្ត្រីខ្នាតធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗមានទឹកដមសំលេងពីរោះៗ និងកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន ក្នុងនោះរួមមាន៖កញ្ញា ពេជ្រ សោភា លោក Ranngo លោក OG ក្រុម Dokay និងលោក Vid Saint។





ចូរមកដល់រាត្រីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរដែលសុទ្ធសឹងតែជាកីឡាករល្បីៗលំដាប់ប្រទេស និងអន្តរជាតិ។ គូពិសេសក្នុងសប្តាហ៍នេះ គឺជាជំនួបរវាងកីឡាករ ដែន នេនហ្វុង vs កីឡាករ អាន ទុំ និង កីឡាករ គិរី ចាន់វីរៈ vs កីឡាករ ឌុន ប្លក់ចយ។ សម្រាប់គូអន្តរជាតិ ជំនួបកីឡាករ ប៉ែនកាក់ យ៉ាស៊ី vs កីឡាករ អាមៀរ រើសាឌី គូដណ្ដើមប្រាក់លានជាជំនួបកីឡាករ គឿម សិវណ្ណឃីម និងកីឡាករ ប៉ែន កាក់ អាទិត្យ ប្រកួតជាមួយ កីឡាករ យ៉ាសឺរ ការ៉ាមី ប៊ួរ និង កីឡាករ ឌេនណាងប៊ួ ណាហ្គាយីម។
តើកីឡាកររូបណានឹងក្លាយជាម្ចាស់ដណ្ដើមប្រាក់លាន សម្រាប់សប្តាហ៍នេះ? សូមអញ្ជើញចូលរួមទស្សនានិងគាំទ្រអោយបានច្រើននៅចុងសប្តាហ៍នេះ ឬ អាចតាមដានទស្សនាការផ្សាយផ្ទាល់ពេញតាមរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ Ha Ti
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ