PR NEWS
ត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តតាកែវ
ខេត្ត តាកែវ ៖ ពីក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ គឺជាមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តតាកែវ បរិវេណវិមានសុភមង្គល មុខសួនច្បារវប្បធម៌ សម្តេចវិបុលបញ្ញា សុខ អាន គិរីវង្ស ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ ដូចសប្តាហ៍មុនៗ រយៈពេល២យប់ជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ និងកីឡាករមកពីបណ្តាលប្រទេសជាច្រើនរូបទៀត។


ថ្ងៃទី២៧ ខែមិថុនា ២០២៦ ការប្រគុំតន្ត្រីខ្នាតធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ មានទឹកដមសំលេងច្រៀងពីរោះៗនិងកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន។ តារាចម្រៀងល្បីៗរួមមាន៖ លោក ឆន សុវណ្ណារាជ តារាកំប្លែងនាយ ពាក់មី និងនាយគ្រឿន តារាចម្រៀងលោក Toro និង លោក Genzy។







ចូរមកដល់រាត្រីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាថ្ងៃនៃការប្រកួតប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងតែជាកីឡាករល្បីៗលំដាប់ប្រទេសនិងអន្តរជាតិ។ សម្រាប់គូពិសេសក្នុងសប្តាហ៍នេះ គឺជាជំនួបរវាងកីឡាករ ឆន វណ្ឌី vs កីឡាករ ពេជ្រ រាជសីហ៏ និង កីឡាករ រ៉ន ណារ៉ុង vs កីឡាករ វិបុល គុណខ្មែរ។ សម្រាប់គូអន្តរជាតិ ជំនួបកីឡាករ ឈឿង ល្វៃ vs កីឡាករ ម៉ូហាំម៉ាត់ អាំរ៉ូអាបាឌី គូដណ្ដើមប្រាក់លានជាជំនួប កីឡាករ ធន់ សាក់ស៊ីន និង កីឡាករ ពេជ្រ ប៊ុនសិទ្ធ ប្រកួតជាមួយ កីឡាករ ផេតកា យ្រូរេតយីម និង កីឡាករ ម៉ុនស៊ីហ្វ អែល កូតៃប៊ី។




តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ Ha Ti
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី