ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលជាយុទ្ធជនមួយរូបក្នុងចំណោម ១៨រូប ជាកងទ័ពជួរមុខដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលបានវិលត្រឡប់មកជួបជុំសមាជិកគ្រួសារវិញ...
កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូបនិងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្មបានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត១៥០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតឲ្យប្រែក្លាយបែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ និងជាទីកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋទូទៅ នៅក្នុងក្រុងតាខ្មៅផងដែរ។ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោត ក្រោមអធិបតីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ...
សប្បុរសជននានាបន្តផ្តល់ជំនួយជាគ្រឿងឧបភោគ បរិភោគជាបន្តបន្ទាប់ដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩ ខណៈទឹកចិត្តសមរភូមិក្រោយជួយដល់សមរភូមិជួរមុខនោះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋខ្មែរ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ព្រះតេជគុណ ឥន្ទញាណោ នួន សាវ៉ាត ជាព្រះគ្រូចៅអធិការវត្តអង្គមេត្រី ហៅព្រះឃ្លាំង លោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំង...
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីចែកជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួនពីរ គឺ ខេត្តបន្ទាយមានជ័យ ចំនួន ១,២០០គ្រួសារ និងខេត្តបាត់ដំបង ចំនួន ១,២០០គ្រួសារ។ នាឱកាសនេះ ឯកឧត្តម...
ទិដ្ឋភាពផលប៉ះពាល់នៃសង្រ្គាមឈ្លានពានរបស់ទាហានថៃនៅតំបន់បឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចំនួន ៤ភូមិ គឺភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងសកម្មភាពរំលោភច្បាប់អន្តរជាតិ ដោយព័ទ្ធយកភូមិតាមរយៈការដាក់កុងតឺន័រ។ សកម្មភាពនេះ គឺជាការបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត។ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្តិតយករូបភាពនេះនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។ រូបថត៖ AKP
កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ជាមួយវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធកន្លងមក ក្នុងនោះក៏មានវីរកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ ឈ្មោះបេ សុផាត ដែលបានរងរបួសភ្នែកទាំងសងខាងធ្ងន់ធ្ងរកំពុងសម្រាកទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នាមន្ទីរពេទ្យព្រះអង្គដួង ។ ក្នុងគ្រាដែលវីរយុទ្ធជន បេ សុផាត កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ រូបគាត់បានផ្តែផ្តាំផ្ញើតាមរយៈលោកជំទាវ លីម ដារ៉ែន...
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សារព័ត៌មាននានានៅលើពិភពលោកបានផ្សព្វផ្សាយព័ត៌មានអំពីយោធាថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និងប្រកាសថាជាទឹកដីខ្លួនទៅវិញ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាននានានៅលើពិភពលោកបានផ្សព្វផ្សាយព័ត៌មានអំពីយោធាថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និងប្រកាសថាជាទឹកដីខ្លួនទៅវិញ។ ឯកឧត្ដមបន្តថា សារព័ត៌មាននានាបានដកស្រង់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបញ្ជាក់ពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។...
ដោយមានការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត នៅវេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្តសញ្ញាណត្រីរាជមួយក្បាលដែលប្រជាពលរដ្ឋនេសាទបាន ដោយប្រើឧបករណ៍ម៉ាញ់នៅទន្លេមេគង្គ ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុននឹងធ្វើការលែង។ សកម្មភាពនេះមានការចូលរួម និងអមដំណើរដោយរដ្ឋបាលជលផលកំពង់ចាម ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ...
ក្រសួងបរិស្ថាន ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគីបក្នុង១ខែៗ។ អ្នកនាំពាក្យរូបនេះ...