ព័ត៌មាន
ការប្រកួតបាល់ទាត់លីគអភិវឌ្ឍន៍កម្ពុជា នឹងរកឃើញជើងឯកនៅចុងសប្ដាហ៍នេះ
ការប្រកួតកីឡាបាល់ទាត់ដែលមានឈ្មោះថា លីគអភិវឌ្ឍន៍កម្ពុជា (Cambodian Development League) ២០២៥-២០២៦ នឹងរកឃើញជើងឯកនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះហើយ រវាងក្លឹបវិសាខា និងអាយអេសអាយ ដង្កោសែនជ័យ។
ព្រឹកថ្ងៃអាទិត្យនេះ ក្លឹបអាយអេសអាយ ដង្កោសែនជ័យ ប្រកួតជាមួយក្លឹបអឹមអូអាយកំពង់ដេវ៉ា នៅកីឡដ្ឋានអាយអេសអាយ ម៉ោង៨និង៣០នាទីព្រឹក។ ដំណាលគ្នានេះដែរ ក្លឹបវិសាខាធ្វើដំណើរមកកាន់ទឹកដីភ្នំពេញក្រោន។
ក្រោយលេងបាន៩ប្រកួតម្នាក់ វិសាខា និងអាយអេសអាយ មាន២២ពិន្ទុដូចគ្នា។ ដើម្បីក្លាយជាម្ចាស់ពានកម្មវិធីនេះ វិសាខាត្រូវការឈ្នះភ្នំពេញក្រោន ហើយអាយអេសអាយ ស្មើ រឺចាញ់។ ផ្ទុយទៅវិញ បើអាយអេសអាយដង្កោសែនជ័យ ឈ្នះហើយវិសាខាចាញ់ រឺស្មើភ្នំពេញក្រោន នោះអាយអេសអាយក្លាយជាម្ចាស់ជើងឯក។
សូមរំលឹកថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបង្កើតការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ ឆ្នាំ២០២៥/២៦នេះ មានរយៈពេល ៨ខែ ដោយដំណើរការចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៦ដោយមានក្លឹបចំនួន៦ ចូលរួមការប្រកួតរដូវកាល ២០២៥/២៦មាន៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអ៊ិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន, និង វិសាខា។
គណៈកម្មាធិការរៀបចំការប្រកួត ឱ្យដឹងថា គោលបំណងនៃការរៀបចំការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ មានបួនចំណុចធំៗគឺផ្តល់ឱកាសដល់កីឡាករដែលមិនសូវទទួលបានឱកាសលេងនៅក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ( CPL ) និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យមានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។ ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជនអាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយក្រុមធំ ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។ រៀបចំឡើងដោយផ្តោតសំខាន់លើកីឡាករអាយុក្រោម ២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមការប្រកួត Sea Games និង អភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តីដឹកនាំការប្រកួត ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា។ BTV News ផ្សាយផ្ទាល់៕




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១