ព័ត៌មាន
Bukayo Saka បន្តកិច្ចសន្យាដល់ឆ្នាំ ២០៣១ ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Arsenal
ខ្សែប្រយុទ្ធស្លាបអង់គ្លេស Bukayo Saka បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៥ ឆ្នាំដែលនឹងរក្សារូបគេនៅ Arsenal ដល់ឆ្នាំ ២០៣១។
បើតាមប្រភពព័ត៌មានឱ្យដឹងថា កិច្ចសន្យាថ្មីនេះក៏បានធ្វើឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ Arsenal ផងដែរគឺលើសពី ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍។

កន្លងទៅ Saka បានចុះហត្ថលេខាលើកិច្ចសន្យាដែលរក្សារូបគេដល់ឆ្នាំ ២០២៧ កាលពីឆ្នាំ ២០២៣ តែកិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យបាត់មន្ទិលសង្ស័យពីអនាគតរបស់កីឡាករអង់គ្លេសរូបនេះ។
Arsenal ត្រូវបានគេមើលឃើញថាកំពុងជោគជ័យក្នុងការរក្សាកីឡាករសំខាន់ៗនៅជាមួយក្លិបរយៈពេលវែង បន្ទាប់ពី William Saliba, Gabriel Megalhaes, Ethan Nwaneri និង Myles Lewis-Skelly សុទ្ធតែទើបបន្តកិច្ចសន្យាថ្មីទាំងអស់។
Bukayo Saka បានស៊ុតបញ្ចូលទី ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតរដូវកាលនេះជាមួយ Arsenal។
តាំងពីទទួលបានកៅអីនៅក្រុមធំ Arsenal នៅឆ្នាំ ២០១៨ ក្នុងវ័យ ១៧ ឆ្នាំ Bukayo Saka បង្ហាញខ្លួននៅ Premier League បានសរុប ២១៧ ប្រកួតហើយ ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់។
Arsenal កំពុងមានផ្លូវប្រជែងគ្រប់ពានទាំងអស់រដូវកាលនេះ រួមមានកំពុងឈរលើគេនៅ Premier League ដាច់ Manchester City ៥ ពិន្ទុក្រោយស្មើនៅទឹកដី Wolves យប់មិញ ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ត្រូវជួប Manchester City ឡើងវគ្គ ១៦ ក្រុមចុងក្រោយ Champions League និងឡើងជុំទី ៥ FA Cup៕ អត្ថបទ៖នាង សុភាវុធ



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១