សម្តេចកិត្តិសង្គហបណ្ខិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ប្រគេនដល់មន្ត្រីសង្ឃនិងពុទ្ធបរិសទ័ក្នុងទូទាំងខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តមលោកជំទាវ លោក លោកស្រីនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីសង្ឃ ព្រះសង្ឃ តំណាងសាសនានា និងលោកយាយ លោកតាគណះកម្មការអាចារ្យវត្តទាំង៨ស្រុកក្រុងប្រមាណជិត១ពាន់អង្គ/នាក់ ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន...
នាវា USS CINCINNATI (LCS 20) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយបានទទួលការស្វាគមន៍ពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមដែលជាដំណើរទស្សនកិច្ចផ្លូវការ ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។ មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក...
អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សរុប៥០០នាក់។ នៅក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អគារថ្មីនេះ នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបន្តជំរុញ និងបង្កើនប្រសិទ្ឋភាពនៃការងាររបស់ ស.ស.យ.ក ព្រៃវែងឲ្យកាន់តែល្អប្រសើរថែមមួយកំរិតបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកិត្យានុភាពរបស់...
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមបណ្តាខេត្ត រាជធានីនៅប្រទេសកម្ពុជា បានអះអាងអំពីអារម្មណ៍រីករាយ និងសុវត្ថិភាព បើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ បើទោះជាពេលនេះកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ដោយ។ ទេសចរអន្តរជាតិ មកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមករា នេះថា មុនពេលមក ទស្សនាកម្ពុជា ភ្ញៀវទេសចរអន្តរជាតិស្ទើរទាំងអស់គ្នា ទទួលបានការព្រមានអំពីភាពអស្ថិរភាពក្នុងប្រទេសកម្ពុជា ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដោយសារជម្លោះព្រំដែន ប៉ុន្តែនៅពេលមកដល់កម្ពុជា គឺស្ថានភាពជារួម មិនដូចអ្វីដែលគេណែនាំនោះទេ ពោលគឺគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រ ទេសនេះ មានសុវត្ថិភាពល្អ...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្មទំនើប។ យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចសហការនេះ ផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ (RIS) និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស (Guest Lecture)...
ធនាគារជាតិនៃកម្ពុជា កំពុងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រទេសនានា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចៀសវាងជាប់ក្នុងបញ្ជីប្រផេះ និងដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជន វិនិយោគិនជាតិ និងអន្តរជាតិមកលើកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប...
នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាឃុំសាមគ្គី បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង ៥ ទូទាំងឃុំ ក្រោមវត្តមានឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមប្រមាណ ២០.០០០ នាក់។ ឯកឧត្តម ទ្រី ដាលុច...
កំពត ៖ ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយកម្មវិធីនេះបានប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីតំណាងអភិបាលគណៈអភិបាល រាជធានី- ខេត្ត និងស្នងការដ្ឋានរាជធានី ខេត្ត អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។ ថ្លែងនៅក្នុងពិធីនេះឯកឧត្តម ប៊ុនហ៊ុន បានលើកឡើងថា សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនេះ...
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្រ្តីជំនាញមន្ទីរ សហការណ៍ជាមួយអាជ្ញាធរស្រុក បានចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំង នៅតាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ។ សូមជម្រាបថា មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានបន្តទម្លាក់ទឹកពីទំនប់ទី៣ និងបន្តទម្លាក់តាមប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ដើម្បីជួយសង្រ្គោះទឹកជូនផ្នែកខាងស្រុកបាកាន ។ លោកអនុប្រធានក្តាប់រួម បានទៅដល់ស្ថានីយ៍បាក់ត្រកួន តាមដងស្ទឹង មើលពីលំហូរទឹកធ្លាក់ពីទំនប់ទី៣ និងស្នើសុំការយោគយល់ដល់ប្រជាកសិករមេត្តាប្រើប្រាស់ទឹកក្នុងលក្ខណៈសន្សំសំចៃខ្ពស់ ក្នុងវិធានការរក្សា និងប្រើប្រាស់ទឹកដោយនិរន្តភាពទៅលើការស្រោចស្រព...