ព័ត៌មាន
អគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី
អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សរុប៥០០នាក់។

នៅក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អគារថ្មីនេះ នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបន្តជំរុញ និងបង្កើនប្រសិទ្ឋភាពនៃការងាររបស់ ស.ស.យ.ក ព្រៃវែងឲ្យកាន់តែល្អប្រសើរថែមមួយកំរិតបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកិត្យានុភាពរបស់ ស.ស.យ.ក តាមរយៈការសម្រេចបានសមិទ្ធផលថ្មីៗ នៅក្របខណ្ឌខេត្ត គណៈកម្មាធិការកណ្ដាល ដោយស្របតាមផែនការយុទ្ធសាស្រ្តយុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ២០២៣_២០២៨ របស់ ស.ស.យ.ក។ ហើយអាគារនេះ ក៏ក្លាយជាមជ្ឈមណ្ឌលយុវជនដ៏រស់រវើក ដែលឆ្លើយតបតំរូវការផ្សេងៗរបស់យុវជនសំដៅធ្វើយ៉ាងណាឲ្យកិត្យានុភាព ស.ស.យ.ក ជ្រៀបចូលដល់បេះដូងនៃស្រទាប់យុវជន គ្រប់លំដាប់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្តព្រៃវែងផ្ទាល់ និងបណ្ដាខេត្តជិតនេះផងដែរ។ បន្ថែមលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តល់ដីសំរាប់សាងសងអគារ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តួចផ្តើមសាងសងអគារស្នាក់ការថ្មី ស.ស.យ.ក ខេត្តព្រៃវែង និងសប្បុរសជននានាដែលចូលរួមឧបត្ថម្ភ។
គួរបញ្ជាក់ដែរថា អគារស្នាក់ការថ្មីរបស់ស.ស.យ.ក.ខេត្តព្រៃវែង ប្រើរយៈពេលសាងសង់១២ខែ ដោយបានចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយថវិកាសរុបជាង ៥០ម៉ឺនដុល្លារ។ អគារនេះ ស្ថិតនៅលើផ្ទៃដីទំហំសរុប ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែឈរលើមូលដ្ឋានបត់បែនទៅតាមសម័យទំនើបស្របតាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែលមានពណ៌អគារស្របទៅតាមនិមិត្តសញ្ញា ស.ស.យ.ក. និងការផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិដើមឈើធំៗដ៏ស្រស់បំព្រង៕ អត្ថបទ៖ទូច សោភ័ណ






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន24 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង