លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូន លោកស្រី Yasmin Siddiqi រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី...
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការGO&DO(NGO)នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបន្តផ្តល់ជំនួយជារថយន្តពន្លត់អគ្គិភ័យ និងឯកសណ្ឋានពន្លត់អគ្គិភ័យ ព្រមទាំងឯកសណ្ឋានការពារសារធាតុគីមី ដល់អគ្គស្នងការនគរបាលជាតិជាច្រើន ខណៈជំនួយឥតសំណងនេះនឹងធ្វើឲ្យកងកម្លាំងនៃប្រតិបត្តិការលើការងារពន្លត់អគ្គិភ័យនេះកាន់តែងាយស្រួលក្នុងការអនុវត្តការងារ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យ។ ថ្លែងនៅក្នុងឱកាសផ្តល់និងទទួលនោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ជំនួយឥតសំណង របស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េនេះមានដូចជារថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត។ នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងផងដែរថា...
លោកជំទាវ ជឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភីធឺ ស្តារ៉ (Péter Sztáray) រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល ន ក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិសាលភាពទូលំទូលាយនៃវិស័យនយោបាយ សេដ្ឋកិច្ច និង ការអភិវឌ្ឍ និងវិស័យសក្តានុពលជាច្រើនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញ សេចក្ដីថ្លែងការណ៍ ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន។ អាជ្ញាធរមីន បានកត់ សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិត មកលើកម្ពុជា ថា បានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះ យោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។ កម្ពុជាបដិសេធដាច់ខាត...
ឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម (គណៈកម្មការទី៦) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអីស្រាអែលដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានអបអរសាទរ លោកជំទាវ Alona Fisher-Kamm...
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែលចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានមានប្រសាសន៍ថា...
សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យសូហ្វីយ៉ា ចាប់ពីថ្ងៃទី២៥ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយការប្រើប្រាស់សំរាម រួមនិងដំណោះស្រាយជាដើម។ល។ ការអប់រំបរិស្ថានចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ ព្រោះវាជាគ្រឹះសម្រាប់ការអប់រំ ដោយឱ្យយល់ពីបញ្ហាទាំងអស់ នោះពួកគេនឹងងាយចាប់បាន និងយល់ពីផលប៉ះពាល់បរិស្ថាន។ ប្រធានបទសំខាន់ៗសម្រាប់ការអប់រំកុមារទាក់ទងនឹងបរិស្ថាននេះ...
នេះជាលើកដំបូងដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។ នារសៀលថៃ្ងអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC...
ការវិនិយោគរបស់អូស្ត្រាលីនេះនាំមកជាមួយនូវស្តង់ដារអភិវឌ្ឍន៍បរិស្ថាន សង្គម និងការគ្រប់គ្រងលំដាប់ពិភពលោក ដែលជួយកម្ពុជាកសាងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ រវាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (គ្រប់គ្រងដោយ Emerald Resources ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី)។ ក្រុមហ៊ុន...
មហាជនមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម...