News
ថ្ងៃទី៣និងទី៥ឧសភានេះជាខួប៥ឆ្នាំមរណភាពម្តាយក្មេក និងខួប៣ឆ្នាំបងប្រុសទី២សម្ដេចតេជោ ខណៈពីថ្ងៃទី៧ដល់ទី៩ សម្ដេចត្រូវបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហោះសារមួយបង្ហាញពីកាលវិភាគដ៏មមាញឹករបស់សម្ដេចនៅក្នុងសប្ដាហ៍នេះដោយទី១ ចាប់ពីថ្ងៃទី៣ និងទី៥ ឧសភានេះជាខួបខួប៥ឆ្នាំនៃមរណភាពម្តាយក្មេក និងខួប៣ឆ្នាំបងប្រុសទី២សម្ដេចតេជោ ខណៈចាប់ពីថ្ងៃទី៧ដល់ទី៩ សម្ដេចត្រូវបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេផងដែរ។
សម្ដេចតេជោ បានសរសេរថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។ គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។
សម្ដេចតេជោបានបញ្ជាក់ថា៖«សម្រាប់ខ្ញុំពេលនេះ ថ្ងៃ៣ និង៤ ឧសភា ខួប៥ ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។ ថ្ងៃ៤ និង៥ ឧសភាខួប៣ ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ ឧសភាសម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេស៊ីនៅម៉ោង៧ព្រឹកដើម្បីជួបប្រធានាធិបតីឥណ្ឌូនេស៊ីនៅម៉ោង ១១ ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)»។
សម្ដេចតេជោបានបញ្ជាក់ថា នៅឥណ្ឌូនេស៊ីពីថ្ងៃ៥ ដល់ថ្ងៃ ៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ីទស្សនកិច្ច និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃ៥ឧសភា។
តាមការគ្រោងទុកសម្ដេច និងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូពា៏នាទីក្រុងហ្សាកាតានាព្រឹកថ្ងៃទី៦ ខែឧសភា ហើយថ្ងៃត្រង់ ទី៧ ខែឧសភា សម្ដេចនឹងធ្វើដំណើរទៅកាន់ប្រទេសទីម័រឡេស្តេ ដើម្បីទស្សនកិច្ចផ្លូវការរហូតដល់ល្ងាចថ្ងៃ៩ ខែឧសភា ឆ្នាំ២០២៥ ទើបសម្ដេចអញ្ជើញនិវត្តមកដល់កម្ពុជាវិញ។
សម្ដេចបានបញ្ជាក់ឱ្យដឹងដែរថា នៅថ្ងៃទី១០ ខែឧសភា សម្ដេចនៅមិនទាន់បានសម្រាកវាយកូនគោលនៅឡើយទេ ពីព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះ គឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយារបស់សម្ដេច ដែលត្រូវរៀបការដែលសម្ដេចត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ សម្ដេចបញ្ជាក់ថា៖«ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ»៕


-
ព័ត៌មាន6 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន6 days agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ