កីឡា
ទិវាអូឡាំពិក ឆ្នាំ២០២៦ នៅកម្ពុជា នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយការរៀបចំទ្រង់ទ្រាយធំជាងមុន
ថ្ងៃទី២៣ ខែមិថុនា គឺជាខួបទិវាអូឡាំពិក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប និងការបង្កើតគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នាទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ១៨៩៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Pierre de Coubertin។
ដើម្បីរំឮកខួបលើកទី១៣២ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកបានត្រៀមរៀបចំនូវទិវាអូឡាំពិក ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុ លក្ខណៈទ្រង់ទ្រាយធំជាងមុន ដោយរំពឹងមានសិស្សានុសិស្សយ៉ាងហោចជិត ១ពាន់នាក់ចូលរួម។
ទិវាអូឡាំពិក មិនមែនគ្រាន់តែជាការអបអរសាទរលក្ខណៈកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សព្វផ្សាយតម្លៃស្នូលនៃចលនាអូឡាំពិក រួមមានឧត្តមភាព មិត្តភាព និង ការគោរព ដែលជំរុញឱ្យមនុស្សគ្រប់រូបចូលរួមក្នុងសកម្មភាពកីឡា រស់នៅប្រកបដោយសុខភាពល្អ ពង្រឹងសាមគ្គីភាព និងលើកកម្ពស់សន្តិភាពតាមរយៈកីឡា។
ក្នុងន័យនេះ រៀងរាល់កំឡុងខែមិថុនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំទិវាអូឡាំពិក ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ យុវជន និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដចូលរួមសកម្មភាពកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព កសាងចរិតលក្ខណៈល្អ និងរួមចំណែកអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន ស្របតាមបាវចនាអូឡាំពិក៖ «លឿនជាង មាំមួនជាង ខ្ពស់ជាង-រួមគ្នា»។
ទន្ទឹមជាមួយការត្រៀមរៀបចំទិវាអូឡាំពិកប្រចាំឆ្នាំ នាចុងសប្ដាហ៍នេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានវេទិកាអត្តពលិកជាតិ ជាលើកទី២ នៅថ្ងៃជាមួយគ្នា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីឆ្នើមៗ រួមជាមួយសិស្សានុសិស្សជាច្រើន ដែលវេទិកានេះ នឹងផ្ដោតលើប្រធានបទ ស្ដីពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក របស់ក្រុមអត្តពលិកកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង