ព័ត៌មាន
ពិភពអារ៉ាប់បែកបាក់គ្នា ក្នុងការបញ្ចេញប្រតិកម្មចំពោះការសម្លាប់មេដឹកនាំក្រុមហេសបូឡា
ការសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah វ័យ៦៤ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពីសំណាក់អ៊ីស្រាអែល ត្រូវបានជួបភាពស្ងៀមស្ងាត់ដោយរដ្ឋជាច្រើនដឹកនាំដោយនិកាយស៊ុននី(Sunni)នៅទូទាំងតំបន់បង្ហាញពីការបែកបាក់គ្នារវាងមនុស្សជាច្រើនដែលខឹងសម្បារចំពោះអ៊ីស្រាអែល និងក្រុមអាជ្ញាធរដែលបានធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ឬប្រឆាំងទៅនឹងអ៊ីរ៉ង់ដែលគាំទ្រក្រុមហេសបូឡា។

លោក Nasrallah ដែលបានដឹកនាំក្រុមប្រដាប់អាវុធនិកាយ (Shi’ite) ដ៏មានឥទ្ធិពលអស់រយៈពេល ៣២ ឆ្នាំបានបង្កើតសត្រូវក្នុងតំបន់ហួសពីអ៊ីស្រាអែល និងលោកខាងលិច។ ប្រទេសឈូងសមុទ្រ និងសម្ព័ន្ធអារ៉ាប់ បានចាត់ទុកក្រុមរបស់លោក ជា “អង្គការភេរវកម្ម” ក្នុងឆ្នាំ ២០១៦ ទោះបីជាសម្ព័ន្ធនេះបានដកឈ្មោះចេញកាលពីដើមឆ្នាំនេះក៏ដោយ។

អារ៉ាប៊ីសាអ៊ូឌីតដែលគ្រប់គ្រងដោយនិកាយស៊ុននីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថាខ្លួនកំពុងតាមដានវឌ្ឍនភាពក្នុងប្រទេសលីបង់ដោយការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានជំរុញឱ្យមានការរក្សាអធិបតេយ្យភាពនិងសន្តិសុខក្នុងតំបន់នៃប្រទេសលីបង់។ ប៉ុន្តែពុំបាននិយាយពីឈ្មោះលោក Nasrallah ទេ។
រដ្ឋដែលគ្រប់គ្រងដោយនិកាយស៊ុននី កាតា សហភពអារ៉ាប់រួម និងបារ៉ែន នៅតែបន្តស្ងប់ស្ងាត់ចំពោះការសម្លាប់លោក Nasrallah ។ អារ៉ាប់រួម និងបារ៉ែនបានធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលនៅឆ្នាំ ២០២០ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយទៅកាន់លោកនាយករដ្ឋមន្ត្រីលីបង់ ណាជីប មីកាទី (Najib Mikati) តាមទូរស័ព្ទ ថា ក្រុងគែរ (Cairo) បានច្រានចោលរាល់ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ ដោយពុំបាននិយាយអំពី Nasrallah ទេ៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦