ព័ត៌មាន
ផ្លូវជនបទក្នុងស្រុកជីក្រែងខេត្តសៀមរាប កំពុងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋប្រសើរជាងមុន
សៀមរាប ÷ ផ្លូវជនបទចំនួន ៣ខែ្ស ស្ថិតនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានកំពុងចូលរួមលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត បង្កើតអាជីវកម្ម និងមុខរបរ និងសម្រួលដល់ការធ្វើដំណើរលឿនបានប្រសើរជាងមុន។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃលើការស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ៣ខ្សែ ប្រវែង ៦ ៣០០ ម៉ែត្រ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវជនបទនេះ ក្រសួង អភិវឌ្ឍន៍ផ្លូវជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងក្នុងយុទ្ធសាស្រ្ត អភិវឌុ្ឍន៍ជនបទ៥ ឆ្នាំ ២០១៩-២០២៣ កន្លងមកនេះ គឺមានគោលបំណងលើកកម្ពស់គុណភាព និងគុណភាណតម្លៃនៃការរស់នៅ របស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងវប្បធម៌ គឺបានកំណត់យុទ្ធសាស្រ្តចំនួន៤គឺ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, លើកកម្ពស់លក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ, ធ្វើពិពិធកម្មសកម្មភាព សេដ្ឋកិច្ចជនបទ, និងពង្រីកសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័ន។
ជុំវិញការស្ថាបនាផ្លូវនេះ, ឯកឧត្តម-ឧត្តមសេនីយទោ ង៉ែត សុណ្ណរ័ត្ន នាយករងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពាជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ បានអនុវត្តការងារនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និង ដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម ជាក់ស្តែង ការងារស្ថាបនាផ្លូវខាងលើនេះ បានអនុវត្តសម្រេចបានលទ្ធផល ១០០ ភាគរយ។
ជាការឆ្លើយតប, ឯកឧត្តម អ៊ិន ចន្ថា បន្តលើកឡើងថា ជុំវិញការអភិវឌ្ឍផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបង្ករការរស់នៅរបស់បងប្អូននៅតាមជនបទ ជាក់ស្តែងគម្រោងផ្លូវក្រាលដីល្បាយក្រួសចំនួន ៣ ខ្សែ នៅ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ខាងលើនេះ បាននិងកំពុងចូលរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយថាមពល ដោយមានផ្លូវល្អសម្រាប់សម្រួលដល់ការធ្វើ ដំណើរ ការស៊ីរកទទួលទានផ្សេងៗ។
ទាក់ទិនការចុះពិនិត្យនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា រួមជាមួយគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ដោយក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច លោកជំទាវបណ្ឌិត និងឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការ រស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១៕
អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត