Connect with us

ព័ត៌មាន

ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS

ភ្នំពេញ៖ ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីរ​រូប​រួច​ហើយ​ដើម្បី​ចូល​រួមក្នុងយន្តការផ្សះផ្សាដោយបង្ខំ​ (Compulsory Conciliation) ក្រោមអ​នុ​សញ្ញា​អង្គ​ការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហា​ព្រំដែនសមុទ្ររវាង​ប្រទេស​ទាំងពីរ។ នេះបើតាម​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ BTV នៅថ្ងៃទី២២ ខែមិ​ថុនានេះ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រាប់ BTV នៅថ្ងៃទី២២ ខែមិថុនានេះថា៖ ក្រសួងការបរទេស បានទ​ទួល​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ពី​ភាគីថៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អំពីជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូប។

ឯកឧត្តមបានថ្លែងថា បន្ទាប់ពីថៃជ្រើសរើសជ្រើសរើសអ្នកផ្សះផ្សា២រូបរួចហើយ គឺ​អ្នក​ផ្សះ​ផ្សា​ចំនួន ២រូបរបស់កម្ពុជា និងអ្នកផ្សះផ្សាពីររូបរបស់ថៃ និងជួបគ្នានៅបេលខាងមុខនេះ ដើម្បី​ឈាន​ទៅ​ជ្រើស​រើសប្រធានមួយរូប ដែលជាមាជិកទី៥ ហើយបង្កើត​ទៅ​ជា​គណៈកម្មការ​នៃ​អ្នក​ផ្សះ​ផ្សា​ស​ម្រាប់​ការ​ផ្ដល់យោបល់ និងអនុសាសន៍​លើ​ការ​ដោះស្រា​យ​ដោយ​សន្ដិវិធី​ជុំវិញ​បញ្ហា​ព្រំដែន​សមុទ្រ​កម្ពុជា និងថៃ។ ហើយក្នុងរយៈពេល ៣០ថ្ងៃ គឺអ្នកផ្សះផ្សាទាំង៤​រូប​នឹង​ត្រូវ​ប្រជុំ​ពិភាក្សា​ជ្រើសរើសប្រធាន។

ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីជ្រើសរើសបានប្រធានហើយ គឺគណៈកម្មការចំនួន៥រូប នឹង​ពិភាក្សានីតិវិធីផ្ទៃក្នុង ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីជ្រើសរើសបានប្រធានហើយ គឺ​គណៈកម្មការចំនួន៥រូប នឹងពិភាក្សានីតិវិធីផ្ទៃក្នុង ក្រោយពីពិភាក្សា​អនុម័ត​ទៅ​លើនី​តិ​វិធី​ផ្ទៃ​ក្នុង​រួច​ហើយ​នឹងចាប់ផ្តើមដំណើរការពេញលេញទៅតាមភាគីនីមួយៗដែលតម្រូវរបស់​គណៈកម្មការ​ផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia