ព័ត៌មាន
សហភាពអឺរ៉ុប ចង់ឱ្យបណ្តាប្រទេសដទៃទៀតធ្វើឲ្យបានល្អដូចកម្ពុជា សម្រាប់វិស័យសកម្មភាពមីន
សហភាពអឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះ ក៏មានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះការរួមចំណែកគាំទ្រដល់ភាពជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា និងការធ្វើជាម្ចាស់្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញាអូតាវ៉ា ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនោះដូចជា សកម្មភាពនៃការកៀរគររដ្ឋមិនមែនភាគីឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញា, ការស្វែងរកការបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងការគាំទ្ររបស់បុរីវ៉ាទីកង់សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាដើម។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តលើកទឹកចិត្តបណ្តាប្រទេសមួយចំនួនដែលមិនទាន់ក្លាយជារដ្ឋភាគី ឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប កោត សរសើរចំពោះភាពជាប្រធានរបស់កម្ពុជា និងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់ការធ្វើសកលភាវូបនីយកម្មមិនត្រឹមតែរក្សាទុកនូវប្រទេសជារដ្ឋភាគីទាំង ១៦៤ ប៉ុណ្ណោះទេ ថែមទាំងលើក ទឹកចិត្តដល់ប្រទេសដទៃទៀតដែលមិនទាន់ក្លាយជារដ្ឋភាគីឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញា។

លោកស្រី Lotte Knudsen បានគូសបញ្ជាក់ទៀតថា សហភាពអឺរ៉ុប មិនត្រឹមតែគាំទ្រជាហិរញ្ញវត្ថុសម្រាប់អនុសញ្ញាប៉ុណ្ណោះទេ ថែមផ្តល់ការគាំទ្រដល់វគ្គបណ្តុះបណ្តាលសម្រាប់វិស័យសកម្មភាពមីនផងដែរ ហើយលោកស្រីចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាលើផ្នែកវិស័យសកម្មភាពមីន៕ អត្ថបទ,ភារម្យ

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់