ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឲ្យផ្លាស់ប្ដូររចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដឹកនាំពន្ធនាគារព្រៃស «ម១» ដើម្បីបង្កើនប្រសិទ្ធភាពការងារ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពន្ធនាគារព្រៃស (ម១) នឹងត្រូវផ្លាស់ប្ដូររចនាសម្ព័ន្ធ ជាពិសេសក្បាលម៉ាស៊ីនដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្រោយបែកធ្លាយវីដេអូផឹកស៊ី ក្នុងពន្ធនាគារនេះ។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុក។ ករណីនេះ ពន្ធនាគារព្រៃស សម្ដេចបានឯកភាពឱ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដើម្បីពង្រឹងស្ថាប័ននេះ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា៖ «ម្សិលម្ង៉ៃនេះឃើញ គេជប់លៀង បង្ហោះហ្វេសប៊ុកពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃ ប្រគល់ភារកិច្ចឲ្យមើលពិនិត្យអាហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច។ ព្រោះហ្វេសប៊ុកនេះ រញ៉េរញ៉ៃណាស់ ជួនកាលវីដេអូ ១០ឆ្នាំទើបចេញឥលូវ ប៉ុន្តែធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹង ពន្ធនាគាររបស់យើង។ ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ… »។
សូមជម្រាបថា ថ្មីៗនេះ មានការចែកចាយព្រោងព្រាត ករណីវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលបង្ហាញភាពកម្សោយ នៃការដឹកនាំស្ថាប័នពន្ធនាគារព្រៃស ឬ ម១៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់