ព័ត៌មាន
ប្រភេទទំនិញសំខាន់ៗចំនួន ៤ របស់កម្ពុជា កំពុងគាំទ្រដល់កំណើននៃការនាំចេញ
កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ រួមជាមួយផលិតផលក្នុងវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើងល្អប្រសើរ ដោយបានកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាជាតិ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា នៅក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងក្នុងរង្វង់ ១៧ ភាគរយ បើធៀបរ យៈពេលដូចគ្នា និងឆ្នាំ ២០២៣។
ជុំវិញការនាំចេញនេះ, សម្រាប់ប្រភេទទំនិញដែលគាំទ្រដល់កំណើននៃការនាំចេញរួមមាន៖ ការនំាចេញផលិតផលសម្លៀកបំពាក់ ដែលធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ៦ ០០០ លានដុល្លារ, ស្បែកជើង និងវត្ថុដែលប្រហាក់ប្រហែលជិត ១ ០០០ លាន ដុល្លារ រួមជាមួយការនាំចេញសម្ភារៈធ្វើរដំណើរ និងផលិតផលនៅក្នុងិស័យកសិកម្ម ដោយវិស័យទាំងអស់នេះ បានកំពុងគាំទ្រខ្លាំង ដល់ការនាំចេញទំនិញរបស់កម្ពុជា។
ចំពោះទីផ្សារនាំចេញនេះ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ចំពោះការនាំចេញមានកំណើន កើនឡើងនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាល ក្នុង ការជំរុញកិច្ចសប្រតិបត្តិការ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, RCEP ជាដើម ដែលប្រការទាំងនេះ បានអូសទាញអ្នកវិនិយោគឱ្យមក បណ្តាក់ទុនជាហូរហែរ និងបានធ្វើឱ្យកម្ពុជានាំចេញមានកំណើនកើនឡើងគួរកត់សម្គាល់។
សូមបញ្ជាក់ថា ៖ ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជិត ២០ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧ ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈដែលការនាំទំនិញចូល មកកម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់