ព័ត៌មាន
អភិបាលខណ្ឌមានជ័យ ផ្តល់អំណោយជូននគរបាល ប្រជាការពារ និងកម្មករប្រមូលសំរាមក្នុងសង្កាត់ស្ទឹងមានជ័យទី១
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត និងជាផ្នែក នៃការគិតគូរដល់មន្ត្រីនៅក្រោមឱវាទផងនោះ លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្តល់អំណោយជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ រួមជាមួយបងប្អូនកម្មករប្រមូលសំរាម សរុបទាំងអស់៥០នាក់ ។
ពិធីសំណេះសំណាល និងផ្តល់អំណោយជូននេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ដោយមានការអញ្ចើញចូលរួមជាពីព្រះចៅអធិការវត្ត , ព្រះគ្រូសូត្រស្តាំសូត្រឆ្វេង និងញាតិញ៉ោមពុទ្ធិបរិស័ទមួយចំនួនទៀត ដែលបានចូលជាបច្ច័យ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ ហើយត្រូវបានព្រះសង្ឃវេរជាទានសប្បុរសបន្តទៅ កងកម្លាំងដែលកំពុងមានវត្តមាននៅទីនោះ ។
លោកសេង គន្ធ អភិបាលខណ្ឌ បានមានមតិសំណេះសំណាលជាមួយកងកម្លាំង ដោយោកបានធ្វើការកោតសសើរកម្លាំងទាំង២ ទាំងនគរបាល និងប្រជាការពារ ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ មិនប្រកាន់ពេលវេលាយប់ ឬថ្ងៃ ។ លើកពីនោះ កម្លាំងទាំង២នេះ បានដើរតួនាទីសម្ខាន់ក្នុងការល្បាតពួនស្ទាក់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ធានាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសនោះ គឺការតែងចុះសម្របសម្រួលលំហូរចរាចរណ៍លើដងផ្លូវ ខណះសង្កាត់ស្ទឹងមានជ័យ តែងជួបជាប្រចាំលើការកកស្ទះ ។
អំណោយចែកជូននៅពេលនេះ ក៏ជាការលើកទឹកចិត្តចំពោះការជួយការពារសុវត្ថិភាព និងសម្របសម្រួលចរាចរណ៍ ក្នុងវត្តអារាមទាំងអស់ ក្នុងមូលដ្ឋាន កំឡុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានរយះពេល១៥ថ្ងៃផងដែរ ដោយកម្លាំងពិតជាបានសស្រាក់សស្រាំគ្នាជាខ្លាំង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងម្នាក់ទទួលបាន ៖ អង្ករ ១បេ ២៥គីឡូក្រាម, មី ១កេស , ទឹកត្រី ១យួ , ទឹកស៊ីអ៊ីវ ១យួ , តែ , ស្ករ ស , ទឹកដោះគោ និងថវិការមួយចំនួនទៀតផងដែរ ៕ លីហេង









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់