ព័ត៌មាន
[UPDATE] មនុស្សជិត១០០ នាក់នៅតែបាត់ខ្លួនក្រោយព្យុះសង្ឃរាហេលេន ខណៈអ្នកស្លាប់ពីព្យុះធំៗ២នៅអាមេរិកឡើងជាង២៥០នាក់
អភិបាលរដ្ឋ North Carolina លោក Roy Cooper កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ថា មនុស្សចំនួន ៩២នាក់ មកពីរដ្ឋ North Carolina នៅតែបាត់ខ្លួនជិតបីសប្តាហ៍ បន្ទាប់ពីព្យុះសង្ឃរាហេលេន (Hurricane Helene) ជាព្យុះដ៏ធ្ងន់ធ្ងរបំផុត បានវាយប្រហារសហរដ្ឋអាមេរិក ចាប់តាំងពីព្យុះ Katrina ក្នុងឆ្នាំ ២០០៥ ។ ព្យុះហេលេននេះ បានវាយប្រហារភាគអាគ្នេយ៍ ឆក់យកជីវិត មនុស្សរាប់រយនាក់ និងបន្សល់ទុកមនុស្សជិត១០០នាក់បន្តបាត់ខ្លួននៅទូទាំងតំបន់នេះ។

ចំនួនអ្នកស្លាប់ដោយសារព្យុះហេលេន បានកើនឡើងជាង ២៣០ នាក់ មុនការមកដល់របស់ព្យុះដ៏មហន្តរាយមួយទៀតគឺ មីលតុន (Milton) ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៣ នាក់ នៅក្នុងរដ្ឋ Florida។

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) លោក Cooper បាននិយាយថា ឆ្មាំជាតិកំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ខ្លួន។
លោកបន្តថា ក្រោយខ្យល់ព្យុះភ្លាមៗ មានមនុស្សជាច្រើនបានទូរស័ព្ទផ្ដល់ដំណឹងពីស្ថានភាពមិត្តភ័ក្ដិ ឬក្រុមគ្រួសារដែលពួកគេមិនអាចទាក់ទងបាន។

លោក Cooper បាននិយាយថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រ និងការបំផ្លិចបំផ្លាញតំបន់ដ៏ស្រស់ស្អាតបំផុតមួយនៃរដ្ឋរបស់យើង ។ការស្តារឡើងវិញនូវផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានានឹងមានរយៈពេលយូរ ហើយយើងនឹងនៅជាមួយភាគខាងលិចនៃរដ្ឋ North Carolina គ្រប់ពេលវេលា។
គួររម្លឹកថាព្យុះសង្ឃរា ហេលេន បានវាយប្រហាររដ្ឋ Florida កាលពីចុងខែកញ្ញា មិនយូរប៉ុន្មានមុនការមកដល់នៃព្យុះមីលតុន៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦