ព័ត៌មាន
សិស្សទើបប្រឡងបាក់ឌុបជាច្រើនចាប់ផ្ដើមរៀនបំប៉នត្រៀមប្រឡងចូលសាកលវិទ្យាល័យល្បីៗ
សិស្សទើបបញ្ចប់ការប្រឡងបាក់ឌុបជាច្រើន មានទាំងអ្នកនៅរាជធានីភ្នំពេញ ក៏ដូចជាសិស្សមកពីតាមបណ្ដាខេត្តចាប់ផ្ដើមនាំគ្នាមករៀនបំប៉នថែម នៅសាលាជ័យថាវី ក្នុងគោលដៅត្រៀមចូលសិក្សាតាមបណ្ដាសាកលវិទ្យាល័យល្បីៗ។ ការរៀនត្រៀមនេះជាក់ស្ដែងគឺចាប់ផ្ដើមមុនការប្រកាសលទ្ធផលបាក់ឌុប ជាប់ឬធ្លាក់។ ទិដ្ឋភាពនេះបង្ហាញថាសិស្សដែលមកសិក្សាត្រៀម សុទ្ធតែមានភាពជឿជាក់លើលទ្ធផលបាក់ឌុបរួចទៅហើយ។

វត្តមានសិស្សជាច្រើនដែលទើបប្រឡងបាក់ឌុបចប់កាលពីពេលថ្មីៗនេះ កំពុងបន្តសកម្មភាពសិក្សាយ៉ាងសកម្មដើម្បីត្រៀមប្រឡងចូលនៅតាមបណ្ដាសាកលវិទ្យាល័យល្បីៗ។ សិស្សខ្លះបានចាប់ផ្ដើមសិក្សាទៅហើយ រីឯសិស្សខ្លះទៀតទើបធ្វើដំណើរមកពីតាមបណ្ដាខេត្ត ដើម្បីចុះឈ្មោះសិក្សាបំប៉ននៅសាលាជ័យថាវី។ ជាទិដ្ឋភាពសម្រាប់ថ្ងៃនេះ សិស្សជាច្រើនកំពុងសិក្សា ដើម្បីត្រៀមសម្រាប់ការប្រឡងចូល វិទ្យាស្ថានជាតិបច្ចេកវិទ្យា ហៅកាត់ថា សាលាតិចណូ រីឯសិស្សជាច្រើនផ្សេងទៀត ក៏បានមកចុះឈ្មោះដើម្បីសិក្សាត្រៀមប្រឡងចូល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ។

សម្រាប់សិស្សដែលបានចុះឈ្មោះសិក្សាត្រៀមនៅថ្ងៃនេះ លើកឡើងថាពួកគេត្រូវសិក្សាត្រៀមលើ ៣មុខវិជ្ជា សម្រាប់ការប្រឡងចូលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ការសិក្សានឹងចាប់ផ្ដើមពីថ្ងៃទី ២១ ខែតុលាខាងមុខ ដែលរៀនលើមុខវិជ្ជា គណិត ជីវៈ និងគីមី។
ការមកចុះឈ្មោះសិក្សាបំប៉នថែមនៅថ្ងៃនេះ សម្រាប់សិស្សមកពីតាមបណ្ដាខេត្ត គឺមានអាណាព្យាបាលជូនមកដោយផ្ទាល់ផងដែរ។ ជាក់ស្ដែងពួកគាត់ខ្លះ បានមកដល់ភ្នំពេញ កាលពីម្សិលខ្លះ រីឯអ្នកខ្លះទៀត ងើបជិះម៉ូតូជាមួយកូន ពីខេត្តព្រៃវែង នៅម៉ោង៥ព្រឹកនាថ្ងៃនេះតែម្ដង។ អាណាព្យាបាលពួកគាត់បង្ហាញក្ដីសប្បាយរីករាយដែលកូនខំប្រឹងប្រែងរៀនសូត្រ។
គួរបញ្ជាក់ថា ការសិក្សាបំប៉ន ដើម្បីត្រៀមប្រឡងចូលតាមបណ្ដាសាកលវិទ្យាល័យល្បីៗនេះ គឺចាប់ផ្ដើមតាំងពីមុនប្រកាសលទ្ធផលបាក់ឌុបទៅទៀត។ សិស្សដែលមកសិក្សាត្រៀមទាំងនេះ គឺសុទ្ធតែសិស្សដែលភាពជឿជាក់លើលទ្ធផលប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលបាក់ឌុប នៅថ្ងៃទី ៣០ ខែតុលា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រីឯបណ្ដាខេត្តដទៃទៀត នឹងធ្វើការប្រកាសលទ្ធផល នៅថ្ងៃទី ៣១ ខែតុលា៕ អត្ថបទ៖ គឹម ហុក








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់