ព័ត៌មាន
រដ្ឋបាលខេត្តកណ្តាលរៀបចំតុបតែងលម្អរួចរាល់សម្រាប់ពិធីប្រណាំងទូកនៅថ្ងៃស្អែកនេះ
មកដល់ថ្ងៃនេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំទីលានប្រណាំងទូក ឆាក វេទិកាទស្សនា ឆាកប្រគំតន្ត្រី ស្តង់តាំងពិព័រណ៌ ការតុបតែងគ្រឿងភ្លើងពណ៌លម្អតាមដងផ្លូវ និងការងារផែនសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន សុខភាព ជាដើម នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីត្រៀមបើកការប្រណាំងទូកខេត្តកណ្តាលចាប់ផ្តើមពីម៉ោង១រសៀលនៅថ្ងៃស្អែក ថ្ងៃទី១៧ ខែតុលានេះ។
បើតាមតំណាងក្រុមការងារស្តង់ពិព័រណ៌ផលិតផល បរិស្ថាន និងកីឡាករទូក បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ ថា នៅថ្ងៃនេះ ការងាររៀបចំតុបតែងគ្រឿងលម្អរគ្រប់ផ្នែកទាំងអស់ នៅសួនមាត់ទន្លេក្រុងតាខ្មៅ គឺបានរៀបចំរាល់អស់ហើយ ក្នុងនោះដែរ គ្រប់ក្រុមកីឡា និងទូកប្រណាំង មកពីតាមក្រុងស្រុកនានារបស់ខេត្តកណ្តាល និង រាជធានីភ្នំពេញ គឺបានអញ្ជើញមកដល់ទីលានប្រណាំងទូកជាបណ្តើរៗ ហើយរំពឹងថា ព្រឹត្តិការណ៍ប្រណាំងទូកខេត្តកណ្តាលរយៈពេល២ថ្ងៃ ដែលនឹងចាប់ផ្តើមនៅស្អែកនេះ នឹងបង្កើនភាពសប្បាយរីករាយ ហើយទាក់ទាញពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលរួមទស្សនាច្រើនកុះករក្រោមម្លប់សុខសន្តិភាពរបស់កម្ពុជា។
លោកឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល ថ្លែងថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ រដ្ឋបាលខេត្តកណ្តាលក៏បានរៀបចំឆាកកិត្តិយស ត្រៀមធ្វើបដិសណ្ឋារកិច្ចទទួលទេសចរអន្តរជាតិចូលរួមអង្គុយទស្សនាការប្រណាំងទូកផងដែរ ហើយរំពឹងថា ព្រឹត្តិការណ៍ប្រណាំងទូកនេះ នឹងទទួលបានពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិចូលរួមទស្សនាកម្សាន្តសប្បាយកើនលើសការប្រណាំងទូកឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពិធីប្រណាំងទូកខេត្តកណ្តាល ឆ្នាំ២០២៤នេះ មានទូក ង ចូលរួមប្រណាំងចំនួន ៦៥ទូក មានកីឡាករ កីឡាការនី សរុបប្រមាណជិត៤០០០នាក់ មកពីតាមបណ្តាក្រុងស្រុកចំនួន១០នៅក្នុងខេត្តកណ្តាល និងមានមួយចំនួនទៀត មកពីរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្ស៕ អត្ថបទ ស៊ុម សុខជា









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់