ព័ត៌មាន
ប្រជាពលរដ្ឋ១៤០០គ្រួសារក្នុងឃុំតាជេស និងឈូកស បានទទួលបានទឹកស្អាតប្រើប្រាស់ មិនលំបាកដូចពេលមុន
កំពង់ឆ្នាំង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមការងារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យការផ្គត់ផ្គង់ និងគុណភាពទឹកស្អាត នៅសិប្បកម្មប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន ឬទ្ធីរ័ត្ន វ៉តធើរ អ៊ីនវេសម៉ិន ឯ.ក ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មកដល់ថ្ងៃនេះ ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារបានទទួលសេវាប្រើប្រាស់ទឹកស្អាតនេះ ហើយកំពុងបន្តចែកចាយដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំដែលមិនទាន់បានប្រើផងដែរ។
លោក ទិត្យ វង្សវិសាល ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ តាមគោលការណ៍ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានអោយមន្ទីរត្រូវបន្តក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងអោយបានទូលំទូលាយ ដើម្បីថែរក្សាសុខភាព និងផ្តល់ភាពងាយស្រួល ក៏ដូចជាការកាត់ប្តយនូវកង្វះទឹកស្អាតប្រើប្រាស់តាមគ្រួសារក្នុងមូលដ្ឋាន។ មកដល់ថ្ងៃនេះ ក្នុងខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋចំនួន៤០៥ភូមិមានទឹកស្អាតប្រើប្រាស់ ក្នុងចំណោម៥៦៩ភូមិ ។
លោក ទិត្យ វឿន ម្ចាស់សិប្បកម្មប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំតាជេសបានថ្លែងថា៖ មកដល់ថ្ងៃនេះ មានប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេសប្រមាណជាង១៤០០គ្រួសារ បានតបណ្តាញទឹកស្អាតប្រើប្រាស់ហើយ ហើយក្រុមហ៊ុន និងអង្គការដៃគូកំពុងជួយពន្យល់ណែនាំប្រជាពលរដ្ឋពីអត្ថប្រយោជន៍ទឹកស្អាត និងសុខភាព រួមនិងមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ទឹកស្អាតរបស់លោកបានអនុវត្តតាមគោលការណ៍របស់ក្រសួង និងបានបញ្ចេញទឹកស្អាតអោយប្រជាពលរដ្ឋប្រើប្រាស់បានប្រមាណ៦ពាន់គ្រួសារ ហើយទឹកដែលបញ្ចេញមកនោះ អាចផឹកបានភ្លាមៗផងដែរ មិនមានបញ្ហាអ្វីឡើយ។
តំណាងប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកស្អាត អោយដឹងថា៖ ពីមុនពួកគាត់លំបាកណាស់ក្នុងការប្រើប្រាស់ទឹកស្អាត ព្រោះមិនមានប្រភពទឹកស្អាតច្បាស់លាស់ ម្យ៉ាងដល់ខែប្រាំងរីងរាំងមិនទឹកប្រើឡើយ ។ ក្រោយពីក្រុមហ៊ុន ឬទ្ធីរ័ត្ន វ៉តធើរ អ៊ីនវេសម៉ិន បានសាងសង់សិប្បកម្ម និងតបណ្តាញទឹកស្អាតអោយប្រើប្រាស់រួចមក ពួកគាត់បានកាត់បន្ថយនូវជម្ងឺមួយចំនួន និងមានភាពងាយស្រួលក្នុងប្រើប្រាស់ គឺទឹកស្អាតមាន២៤ម៉ោង ចង់ប្រើម៉ោងណាក៏បាន។
បច្ចុប្បន្ន ក្នុងឃុំតាជេស និងឃុំឈូកស ស្រុកកំពង់ត្រឡាច មានប្រជាពលរដ្ឋប្រមាណ៦ពាន់គ្រួសារ និងមាន១៤០០គ្រួសារបានតបណ្តាញទឹកស្អាតប្រើប្រាស់រួចហើយ ដែលប្រព័ន្ធទឹកស្អាតនេះ បានជួយដល់ជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ និងសុខភាពរបស់ពួកគាត់ផងដែរ ៕ កាំង ហុងវាស្នា
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត