ព័ត៌មាន
កម្ពុជានាំយកអង្ករមានគុណភាពល្អបំផុតធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក ទៅចូលរួមតាំងពិពិរណ៌ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានប្រកាសថា ខ្លួននឹងដឹកនាំក្រុមហ៊ុនជាសមាជិកចំនួន ១២ ក្រុមហ៊ុនទៅចូលរួមពិព័រណ៍ម្ហូបអាហារអន្តរជាតិ ហៅកាត់ថា អេសអាយអេអ៊ិល-SIAL នៅទីក្រុង Paris នៅប្រទេសបារាំង នៅសប្តាហ៍នេះ សោយសហព័ន្ធស្រូវអង្ករនឹងនាំយកអង្ករមានគុណភាពល្អបំផុតដែលធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោកទៅចូលរួមតាំងពិពិរណ៌ម្ហូប អាហារអន្តរជាតិនេះ។

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករតាមរយៈការសហការគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង គម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោងាវែស III សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញចំនួន ១២ ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជានិងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះ គឺជាការចូលរួម លើកទី២របស់សហព័ន្ធស្រូវអង្ករកម្ពុជានិងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ៨០ម៉ែត្រការ៉េ បន្ទាប់ពីការចូលរួមលើកទី១ នៅក្នុងឆ្នាំ២០១៤។
សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា គោលបំណងនៃការចូលរួមព្រឹត្តិការណ៍តាំងពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍លើបទដ្ឋានស្តង់ដារនិង លក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។
លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ស៊ីកនេតឈរ អហ្វ អេស៊ា ប្រាប់វិទ្យុបាយ័នថា៖ «ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris គឺជាកម្មវិធីតាំងពិពិព័រណ៌លើពិភពលោកដែលជាព្រឹត្តិការណ៍ធំមួយក្នុងចំណោមកម្មវិធីធំៗផ្សេងទៀត។ សម្រាប់ពួកខ្ញុំពិតជា មោទនភាពដែលសហព័ន្ធស្រូវអង្ករគាត់អាចមានពន្លាជាតិមួយតំណាងឱ្យប្រទេសកម្ពុជា ក្នុងការចូលរួម ដូចជាស្តង់ពិពិពរណ៌ប្រទេសផ្សេងៗទៀត ហើយការដែលយើងមានស្តង់មួយនៅទីនោះ គឺជាកន្លែងណាត់ជួបជាមួយអតិថិជន។សហគមអឺរ៉ុបបានបញ្ជាទិញអង្ករកម្ពុជាប្រហែលជា ៣០ ទៅ ៤០ ភាគរយដែរ អីចឹង ជាបណ្តុំនៃការណាត់ជួបជាមួយភ្ញៀវដែលយើងមានស្រាប់នៅលើទីផ្សារ ក៏ដូចជា ភ្ញៀវផ្សេងៗទៀតពីប្រទេសផ្សេងៗទៀតមកជួបយើង ដើម្បីយើងស្វែងរកនូវទីផ្សារថ្មីបន្ថែមទៀត»។
សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា អស់រយៈពេល ៦០ ឆ្នាំ ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris បានក្លាយជាវេទិកាមួយ សម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូលនិងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ក៏ដូចជាតម្រូវការអាហារពិភពលោក ដោយផ្តោតលើការច្នៃប្រឌិត។
ក្រុមហ៊ុននាំចេញទាំង១២ដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិSIALParis ស្ថិតក្រោម ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖ ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មើល លីមីធីត, ក្រុមហ៊ុន ដេលី ហ្វ្រេសេ ហ៊ូជ (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូ អិលធីឌី, ក្រុមហ៊ុន ស៊ីកនេតឈរ អហ្វ អេស៊ា។
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី,ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី, ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ ព្រមទាំង ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មើល លីមីធីត, ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា),ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប,ក្រុមហ៊ុន ព្រឹម្លិះ ខបភើរេសិន,ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់