ព័ត៌មាន
អ្នកសារព័ត៌មានមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទស្សនកិច្ចស្វែងយល់ពីដំណើរការតំបន់ពាណិជ្ជកម្មសេរីរបស់ចិន
ភ្នំពេញ ៖ អ្នកសារព័ត៌មានមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា បានធ្វើទស្សនកិច្ចយល់ពីដំណើរការតំបន់ពាណិជ្ជកម្មសេរី Dalian ស្ថិតក្នុងខេត្តឡៅណីងនៃសាធារណរដ្ឋប្រជាមានិតចិន។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិរបស់ចិន ស្ថិតក្នុងទីក្រុងប៉េកាំងបានដឹកនាំអ្នកសារព័ត៌មានប្រមាណ២០នាក់មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅស្វែងយល់ពីដំណើរការ និងនីតិវិធីរបស់តំបន់ពាណិជ្ជកម្មសេរី Dalian ស្ថិតក្នុងខេត្តឡៅណីង ដែលជាទីតាំងសម្រាប់សម្រួបសម្រួលតាមរយះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)។
តំណាងតំបន់ពាណិជ្ជកម្មសេរីចិន Dalian បានលើកឡើងថា តំបន់ពាណិជ្ជកម្មសេរីនៅទីនេះជាក្បាលម៉ាស៊ីនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសចិនជាមួយបណ្ដាប្រទេសជាសមាជិករបស់ RCEP។
តំណាងតំបន់ពាណិជ្ជកម្មសេរីចិន Dalian លើកឡើងទៀតថា ចាប់តាំងពីកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយបានចាប់ផ្តើម មានក្រុមហ៊ុននាំចេញ និងចូលជាច្រើន បានធ្វើការផ្លាស់ប្តូរគ្នាទៅវិញទៅមក ដែលធ្វើឱ្យកំណើនទំហំពាណិជ្ជកម្មបន្តកើនឡើងជាលំដាប់សម្រាប់ប្រទេសជាសមាជិកនីមួយៗ។
តំបន់ពាណិជ្ជកម្មសេរី Dalian គឺជាតំបន់សេដ្ឋកិច្ចពិសេសដែលធ្វើពាណិជ្ជកម្ម និងផលិតកម្មផ្តោតលើគោលនយោបាយដែលមានអត្ថប្រយោជន៍ឆ្ពោះទៅរកការនាំចូល ការនាំចេញ និងពាណិជ្ជកម្មជាទូទៅ។
តំបន់ពាណិជ្ជកម្មនេះផ្តល់នូវការបន្ធូរបន្ថយពន្ធជាទម្រង់នៃការបង្វិលសងទៅពន្ធលើប្រាក់ចំណូលសាជីវកម្ម, ពន្ធលើតម្លៃបន្ថែម និងកាតព្វកិច្ចត្រា។ ក្នុងនោះ ក្រុមហ៊ុនពាណិជ្ជកម្ម និងផលិតកម្មនានាដែលបានចុះបញ្ជីនៅក្នុងតំបន់ពាណិជ្ជកម្មសេរីសៀងហៃ ទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ ការលើកលែងពីការបង់ពន្ធលើការនាំចូលទំនិញដំបូងទៅកាន់ប្រទេសចិន អត្រាពន្ធសាជីវកម្មទាប នីតិវិធីគយដែលសម្រួល និងសម្រួល និងចង្កោមឃ្លាំង និងសេវាកម្មដឹកជញ្ជូន៕
អត្ថបទ សេក ឧត្តម







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់