ព័ត៌មាន
សម្តេចធិបតី៖ ខ្ញុំមិនខ្វល់ពីការជេរប្រមាថនោះទេ សំខាន់ខិតខំរកមធ្យោយបាយជួយជាតិ និងប្រជាជនឲ្យទទួលបានផលល្អបន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សព្វថ្ងៃនេះ សម្តេចមិនបានឈឺក្បាល និងខ្វល់ខ្វាយចំពោះអ្នកណាជេរ ឬរិះគន់ដល់សម្តេចនោះឡើយ សំខាន់ក្នុងនាមនាយករដ្ឋមន្រ្តី គឺសម្តេចខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាជួយជាតិមាតុភូមិ ឲ្យទទួលបានផលល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបែបនេះ គឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាជាង៤០០០នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កុំខ្វល់ខ្វាយ និងការលើកឡើងរបស់អ្នកណាយក ទៅប្រៀបធៀប និងអ្នកណាឲ្យសោះ ដោយយើងម្នាក់ៗត្រូវតែខិតខំរៀងៗខ្លួនរួមគ្នាយ៉ាងណាដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូច្នេះហើយយើងម្នាក់ៗត្រូវតែមានទស្សនវិជ្ជមាន ហើយប្រសិនបើគ្មានទស្សនវិជ្ជមានទ មើលអ្វីគ្រប់យ៉ាងគឺ នឹងខ្មៅងងិតទំាងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល យើងត្រូវគិតគួរដល់អ្នកដែលយើងត្រូវគិតគួរ ដើម្បីជាតិ និងប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្នា ជាក់ ស្តែងដូចអ្វីដែលសម្តេច បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមសាធារណៈនាពេលកន្លងមកដោយគ្មានការព្រៀងទុកនោះ គឺដើម្បីចង់ដឹងព័ត៌មានពិតជាក់ស្តែងចេញពីពួកគាត់ និងខិតខំរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់។
សម្តេច បានបញ្ជាក់បន្ថែមទៀតថា «មួយថ្ងៃៗខ្ញុំគិតតែរឿងហ្នឹងទេ (រកដំណោះស្រាយជួយពលរដ្ឋ) បើសិនជាមួយថ្ងៃៗ ងើបឡើងខ្ញុំអង្គុយបើកតែគេជេរខ្ញុំ មើលតែរឿងអវិជ្ជមាននោះ មិនបាច់ធ្វើអ្វីនោះទេ»។
សម្តេច បានបញ្ជាក់បន្ថែមទៀតថា កាតព្វកិច្ច របស់យើង(រាជរដ្ឋាភិបាល) នាពេលនេះ គឺត្រូវគិត និងត្រូវដាក់ទិសដៅយ៉ាងម៉េចជួយប្រជាពលរដ្ឋណា ដែលជួបទុក្ខលំបាក និងជួយប្រជាពលរដ្ឋណាដែលរាជរដ្ឋាភិបាលត្រូវជួយ និងដោះស្រាយមុនគេ៕ អត្ថបទបាន ចក់
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត