ព័ត៌មាន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥
នៅមុនពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។
ឯកឧត្តមប្រធានរដ្ឋសភាឡាវបានសម្តែងនូវកិច្ចស្វាគមន៌យ៉ាងកក់ក្តៅ និងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម ដែលនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ាន ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទទួលបដិសណ្ឋារកិច្ច និការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្ការតាមការរំពឹងទុក។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលរដ្ឋសភាប្រទេសឡាវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតចំពោះគណៈប្រតិភូសភាកម្ពុជា ចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងចន្ទន៍ ដ៏ស្រស់ស្អាត ពោរពេញដោយសម្បត្តិវប្បធម៌ និងប្រវត្តិសាស្រ្តគួរជាទីជាប់ចិត្ត៕





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦