ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន។

ពិធីនេះប្រព្រឹត្តិឡើងនៅទីបញ្ជាការដ្ឋានរថក្រោះ ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានរថក្រោះ គណៈអភិបាល និងអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ សរុបអ្នកចូលរួមប្រមាណ ៦០០នាក់។

ការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជាមួយស្ថាប័ន អង្គភាពស៊ីវិល ត្រូវបានបង្កើតឡើងដោយគំនិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ព ឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពស៊ីវិល ដែលជួយពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងជួយបង្កលក្ខណៈឱ្យកងទ័ពកាន់តែមានភាពងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអង្គភាពឱ្យកាន់តែមានភាពរឹងមាំ តាមពាក្យស្លោក«សមរភូមិក្រោយ ជួយសមរភូមិមុខ» ដែលជាប្រពៃណីតាំងពីសម័យ សង្រ្គាម រហូតដល់សម័យរដ្ឋកម្ពុជា។ គោលគំនិតដ៏ប្រពៃរបស់ សម្តេចតេជោ ត្រូវបានបន្តពូនផ្តុំបន្ថែមឱ្យកាន់តែរឹងមាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ផ្អែកលើមូលដ្ឋាននេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេចលេខ១៥២សសរ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពបន្ថែមរវាងអង្គភាពកងទ័ព ជាមួយស្ថាប័ន អង្គភាពស៊ីវិល ដោយបានអនុញ្ញាតឱ្យបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចងសម្ព័នមេត្រីភាពជាមួយក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដអ៊ិន ធើណេសិនណល (ខេមបូឌា)។

សារប្រយោជន៍ដែលទទួលបានពីការចងសម្ព័ន្ធមេត្រីភាពនេះ គឺការជួយគ្នាទៅវិញទៅមក ដែលក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយឧបត្ថម្ភ គាំទ្រ ដល់អង្គភាពកងទ័ព (បញ្ហាការដ្ឋានរថក្រោះ នៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញ ភារកិច្ច ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ដែលអង្គភាពកងទ័ព ក៏នឹងចូលរួមចំណែកជាមួយក្រសួង និងក្រុមហ៊ុន ជួយថែរក្សាការពារសន្តិភាព សន្តិសុខជាតិ និងសុវត្ថិភាព នៅពេលមានឧបទ្ទវហេតុ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាការតបស្នងវិញផងដែរ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកងកម្លាំងនៃកងយោពលខេមរភូមិន្ទទាំងអស់ ជាពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ ដែលបានខិតខំប្រឹងប្រែង បូជាកម្លាំងកាយចិត្តនៅគ្រប់សមរភូមិបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ដើម្បីសន្តិភាព និងភាពសុខដុមរបស់ប្រជាជន ដែលសន្តិភាពនេះ គឺជាមូលដ្ឋានដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
ពិធីសារចងសម្ព័ន្ធមេត្រីភាព ត្រូវបានចុះហត្ថលេខាដោយ ដោយ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ័ប្រ៊ីដ គ្រុប និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អ.ប.ក.៕





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦