ព័ត៌មាន
កីឡាករវ័យក្មេងកម្ពុជា ២៣នាក់ ត្រូវបានជ្រើសរើសហ្វឹកហាត់ជាមួយគ្រូបង្វឹក Spur នៅថៃ
កីឡាករយុវជនកម្ពុជា ២៣នាក់ ត្រូវបានជ្រើសរើសហ្វឹកហាត់ នៅកោះសាមុយ ប្រទេសថៃ ជាមួយគ្រូបង្វឹកមកពីក្លិប Tottenham Hotspur រយៈពេល ៦ខែ ក្រោមកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp តាមរយៈក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលផ្តោតលើការបណ្តុះគំនិត និងសុខមាលភាពកុមារឲ្យមានសុខភាពល្អ តាមរយៈកីឡា និងការអភិវឌ្ឍទៅកាន់ជើងឯកនាពេលអនាគត ។
កម្មវិធីនេះ បានចាប់ផ្ដើមដំណើរការកោះសាមុយ កាលពីខែកញ្ញាកន្លងទៅ ខណៈមានកុមារ និងយុវជនកម្ពុជាចំនួន ២៣នាក់ ដែលមានទេពកោសល្យ ត្រូវបានសម្រិតសម្រាំងចេញពីកីឡាករសរុបចំនួន ១,៤៨២នាក់ពីកម្មវិធី AIA-Spurs ដើម្បីទទួលបានឱកាសហ្វឹកហាត់រយៈពេល ៦ខែ ។ ចំពោះវគ្គបណ្ដុះបណ្ដាលបាល់ទាត់ AIA-Spurs Elite Football Camp គឺមានរយៈពេល ៥ថ្ងៃ ដែលសម្របសម្រួល និងបង្វឹកផ្ទាល់ដោយគ្រូបង្វឹកមកពីក្លិបក្របខណ្ឌលីគកំពូលអង់គ្លេស ។
កំឡុងពេលហ្វឹកហាត់នោះដែរ គ្រូបង្វឹកកម្រិតខ្ពស់មកពី Spurs លោក Shannon Moloney, Lily Javis និង Josh Tilley បានផ្តល់ឲ្យកុមារទាំងអស់ ចាប់យកសមត្ថភាពចាំបាច់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក ចែករំលែកការយល់ដឹង បទពិសោធន៍ និងគន្លឹះស្ថាបនាដែលជាទុនដើម្បីក្លាយជាកីឡាករអាជីព ដែលរួមផ្សំលើការកសាងទំនុកចិត្ត ភាពអំណត់អត់ធន់ ការប្តេជ្ញាចិត្ត និងការអភិវឌ្ឍជំនាញទំនាក់ទំនងសង្គមជាដើម ។
បន្ថែមពីលើជំនាញផ្នែកបាល់ទាត់ កីឡាករវ័យក្មេងរបស់កម្ពុជាទាំងអស់ ក៏ទទួលបានវគ្គសិក្សាលើអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត ការស្រលាញ់និងថែរក្សាបរិស្ថាន និងកត្តាចាំបាច់ផ្សេងៗទៀតដែលជាគ្រឹះទទួលបានសុខភាពល្អ ដើម្បីត្រៀមខ្លួនក្លាយជាកីឡាករអាជីពជាពេលអនាគតផងដែរ ។
ទន្ទឹមជាមួយការបង្កើតកម្មវិធីនេះដែរ អាណាព្យាបាលរបស់កីឡាករវ័យក្មេងកម្ពុជាទាំងអស់ បានសម្ដែងក្ដីរីករាយ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ ជំរុញឲ្យកូនៗខ្លួន មិនត្រឹមមានសុខភាពល្អ ថែមទាំងមានទំនួលខុសត្រូវជាងមុន មានភាពក្លាហាន មានទំនុកចិត្ត និងរាង្គកាយស្វាហាប់ជាងមុនទៀតផង ។
គួរដឹងថា ក្រោយទទួលបានជោគជ័យ និងការគាំទ្រចំពោះវគ្គបណ្ដុះបណ្ដាលនេះ អេ អាយ អេ នឹងពាំនាំកម្មវិធី “AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ-ជើងឯកអង្គរ” ទៅកាន់ទឹកដីខេត្តសៀមរាប ក្រោមការរៀបចំជាមួយក្លិបបាល់ទាត់ Tottenham Hotspur សម្រាប់ផ្តល់នូវបទពិសោធន៍បាល់ទាត់តាមក្បូនខ្នាតអន្តរជាតិដល់កុមារអាយុពីចាប់ពី ៥ឆ្នាំ ដល់ ១៤ឆ្នាំ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ ដូច្នេះសម្រាប់អាណាព្យាបាលដែលចាប់អារម្មណ៍ គឺអាចចុះឈ្មោះចូលរួមបានដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី៣១ ខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត