ព័ត៌មាន
FBI ស៊ើបអង្កេតការបែកធ្លាយឯកសារសម្ងាត់បំផុត ស្តីពីផែនការរបស់អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់
ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស៊ើបអង្កេតការបែកធ្លាយឯកសារស៊ើបការណ៍សម្ងាត់បំផុតរបស់អាមេរិក អំពីផែនការរបស់អ៊ីស្រាអែល សម្រាប់ការវាយប្រហារសងសឹកលើប្រទេសអ៊ីរ៉ង់។

អ៊ីរ៉ង់ បានត្រៀមខ្លួនទប់ទល់សម្រាប់ការឆ្លើយតប ចាប់តាំងពីខ្លួនបានបាញ់មីស៊ីលបាលីស្ទិកជិត២០០គ្រាប់ ទៅលើទឹកដីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែតុលា ជាការសងសឹកចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ នៅក្នុងក្រុមហាម៉ាសនិងក្រុមហេសបូឡា។

ឯកសារសម្ងាត់បំផុត ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញកម្មវិធី Telegram កាលពីសប្តាហ៍មុនដោយគណនីមួយមានឈ្មោះថា អ្នកតាមដានតំបន់មជ្ឈឹមបូព៌ា(Middle East Spectator) ពិពណ៌នាអំពីការត្រៀមលក្ខណៈរបស់អ៊ីស្រាអែលសម្រាប់ការវាយលុកដែលអាចកើតមាន ប៉ុន្តែពុំបានកំណត់គោលដៅពិតប្រាកដ ណាមួយនៅឡើយ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា FBI កំពុងស៊ើបអង្កេតការបែកធ្លាយឯកសារសម្ងាត់បំផុតនេះ និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើងនៅក្នុងក្រសួងការពារជាតិ និងសហគមន៍ស៊ើបអង្កេត។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានថា អាជ្ញាធរសហរដ្ឋអាមេរិក មិនបានដឹងថាតើឯកសារទាំងនោះត្រូវបានធ្វើឲ្យបែកធ្លាយ ឬត្រូវបានគេចូលលួចទិន្នន័យ យ៉ាងណានោះទេ។
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត