ព័ត៌មាន
អ្នកជំនាញ៖ កម្ពុជាត្រូវជំរុញធ្វើពិពិធកម្មលើវិស័យកសិកម្មបន្ថែម ដើម្បីជំរុញការនាំចេញ និងបង្កើតការងារ
កម្ពុជាត្រូវតែជំរុញធ្វើពិពិធកម្មលើវិស័យកសិកម្ម ផលិត និងការកែច្នៃទៅជាផលិតផលសម្រេចផ្សេងៗឱ្យបានច្រើន ដើម្បីគាំទ្រដល់ កំណើននៃការនាំចេញ ការបង្កើតតម្លៃបន្ថែម និងបង្កើតកម្លាំងពលកម្មផងដែរ។
អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា គឺលោកបណ្ឌិត ហុង វណ្ណៈ លើកឡើងនៅក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍន៍ និងការកែច្នៃផលិតផលចេញវិស័យកសិកម្ម នេះថា ជុំវិញវិស័យកសិកម្មនេះ ឃើញថា រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកហើយ ក្នុងនោះវិស័យឯកជនក៏កំពុងខិតខំក្នុងការដាំដុះផងដែរ ស្របពេលការនាំចេញក៏មាន កំណើនជាបណ្តើរៗ តែនាំចេញភាគច្រើនគឺជាកសិផលស្រស់។

ទាក់ទងដំណើរផលិតវិញ, លោកបណ្ឌិត ចង់ឱ្យកសិករ ម្ចាស់កសិដ្ឋាន និងអ្នកធ្វើអាជវកម្មនៅក្នុងវិស័យនេះ ងាកទៅរកការធ្វើពិពិធកម្ម ជំរុញផលិត និងកែច្នៃចេញពីវិស័យនេះក្លាយទៅជាផលិតផលសម្រេចផ្សេងៗឱ្យបានច្រើន ដើម្បីបង្កើតតម្លៃបន្ថែម លើវិស័យនេះឱ្យកាន់តែធំ ពិសេសជាងនេះទៅទៀត ប្រសិនយើងបង្កើតនូវផលិតផលសម្រេចផ្សេងៗ ពិភពលោកនឹងអាចស្គាល់កម្ពុជា កាន់តែច្រើន តាមរយៈផ្លាកយីយោផ្សេងៗ ដែលអាចអូសទាញដល់ការនាំចេញផងដែរ ព្រោះប្រទេសកម្ពុជាបានដាំដុះដំាណាំកសិកម្ម ល្អៗជាច្រើនដូចជា៖ ស្វាយកែរមៀត, ស្វាយចន្ទី, ខ្នុរ, ចេក, ដំឡូងមី, និងស្រូវជាដើម សុទ្ធសឹងជាកសិផលដែលអាចកែច្នៃបាន ជាក់ស្តែងគ្រាប់ស្វាយចន្ទី នាពេលកន្លងមក កម្ពុជាភាគច្រើននាំចេញគ្រាប់ស្រស់ ការនាំចេញរៀបនេះ គឺមិនបានតម្លៃខ្ពស់នោះឡើយ។

ចំណែកជុំវិញទីផ្សារនាំចេញ, នាពេលថ្មីៗនេះ, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែក កសិកម្ម ថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល និងបន្តលើកទឹកចិត្ត ជំរុញផលិត និងកែច្នៃឲ្យបានច្រើន ដើម្បីនាំ ចេញកសិផលចម្រុះ ក្នុងនោះនាពេលកន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយ ករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្ហាញជូនវិស័យឯកជន ពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាស វិនិយោគនៅកម្ពុជា។ តាមរយៈនេះ យើងរំពឹងថា ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្មរបស់កម្ពុជាមួយផ្នែកបន្ថែម ទៀត បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយនឹងជួយគាំទ្រដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជា។

សូមបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំនេះ រាជរដ្ឋាភិបាលបានព្យាករថា វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានរក្សាបាននូវកំណើន្នុងរង្ង់ ០,៧% ដែលទ្រទ្រង់ដោយកំណើនល្អនៃអនុវិស័យដំណាំ និងការងើបវិញនៃអនុវិស័យនេសាទ ខណៈអនុវិស័យចិញ្ចឹមសត្វជួបបញ្ហា ប្រឈមមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងការនាំចូលសាច់បង្កក សំដៅដោះស្រាយផលប៉ះពាល់អវិជ្ជមាននេះ។ អនុវិស័យដំណាំ ត្រូវបានប៉ាន់ស្មានថាមានកំណើន ១,៦% ដោយសារ ការរំពឹងទុកនូវកំណើននៃផលិតកម្ម ទាំងសម្រាប់តម្រូវការក្នុងស្រុកនិងបម្រើការនាំចេញ ដែលគាំទ្រដោយភាពល្អប្រសើរនៃថ្លៃ កសិផល, ការបន្តងើបនៃវិស័យទេសចរណ៍, ការបន្តកើននៃសកម្មភាពសេដ្ឋកិច្ច និងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈ ហិរញ្ញប្បទាន និងវិធានការផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត