ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ សៀមរាប កក់កៅអីវគ្គ ១/៤ ខណៈក្រុមបងប្អូន បានត្រឹមស្មើគ្នាក្នុងជំនួបបង្គ្រប់ជុំទី១
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) មួយក្រុមទៀតហើយ គឺក្រុមបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ស្របពេលក្រុមឈើតុំខេត្តពោធិ៍សាត់ ត្រូវការ ១ពិន្ទុទៀត ដើម្បីធានកៅអីវគ្គបន្ដ ។ រីឯជំនួបបង្គ្រប់ជុំទី១ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលត្រូវបានចាត់ទុកជាជំនួបបងប្អូន បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។
សម្រាប់ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប បានបន្ដយកឈ្នះខេត្តឧត្ដរមានជ័យ លើទឹកដីខ្លួន ក្នុងលទ្ធផល ៨-០ បន្ទាប់ពីយកឈ្នះ ៦-០ ក្រៅដី កាលពីជើងទី១ ។ គ្រាប់បាល់័យជ្នះរបស់ក្រុមតំណាងខេត្តសៀមរាបនេះ ធ្វើសម្រេចដោយកីឡាករ Omokafe ៤គ្រាប់, អៀម ភិរម្យ ២គ្រាប់ និងកីឡាករ ហ៊ន សុផានិត និង គា ម៉េងហ័ង រកបានម្នាក់ ១គ្រាប់ ដែលនាំឲ្យក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប រកបាន ៩ពិន្ទុពេញ ឈរកំពូលតារាងពូល E ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា ហើយបានក្លាយជាក្រុមទី២ ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីសមាគមបាល់ទាត់ខេត្តស្វាយរៀង ។
ចំណែកក្រុមបាល់ទាត់ឈើតុំខេត្ដពោធិ៍សាត់វិញ បានបន្ដយកឈ្នះក្រុមប៉ៃលិនស៊ីធី ក្នុងលទ្ធផលដ៏តានតឹង ១-០ លើទឹកដីខ្លួន បន្ទាប់ពីយកឈ្នះ ៣-០ ក្រៅដី កាលពីជើងទី១ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមឈើតុំខេត្តពោធិ៍សាត់ ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ ភាព មិថុនា នៅនាទី៨៧ ។ ជ័យជម្នះនេះ នាំឲ្យក្រុមតំណាងខេត្តពោធិ៍សាត់ដដែល បន្ដឈរកំពូលតារាងD ដោយរកបាន ៧ពិន្ទុ នាំមុខប៉ៃលិនស៊ីធី ដែលទើបរកបាន ៣ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃដូចគ្នា ។ ការណ៍នេះ ក្រុមឈើតុំពោធិ៍សាត់ គឺមានសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ដ ។ តែយ៉ាងណាក៏ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ខេត្តបាត់ដំបងសិនឌេរ ។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបបង្គ្រប់ជុំទី១ ក្នុងពូល G រវាងក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ គឺបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ។ ជំនួបដ៏ជក់ចិត្ត រវាងក្រុមក្បែខាងគ្នានេះ ត្បូងឃ្មុំ បានស៊ុតគ្រាប់នាំមុខម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទីទី១០ ដោយកីឡាករ សារី តៃម៉ូ តែមិនបាន ២នាទីស្រួលបួលផង កីឡាករ អេម ផលនិត ក៏រកបានគ្រាប់តាមស្មើឲ្យខេត្តកំពង់ចាមវិញ នៅនាទី១២ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង គ្មានក្រុមណាអាចរកគ្រាប់បាល់បន្ថែមទៀតឡើយ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បន្ដឈរកំពូលតារាង ខណៈខេត្តកំពង់ចាម ឈរលេខ២ ដោយរកបាន ៤ពិន្ទុស្មើគ្នា៕ អត្ថបទ លី ឈុនឡា

-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត