ព័ត៌មាន
អគ្គស្នងការដ្ឋាននគរបាលជាតិ សាងសង់ មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ ដ៏ទំនើបនិងបំពាក់បច្ចេកវិទ្យា ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បាន សម្ពោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មានជាង ៣លានដុល្លារ ក្រោមកិច្ចសហការពីវិស័យឯកជន។
នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការកសាងអគារមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មជូនដល់រោងចក្រ សហគ្រាស សិប្បកម្ម គោលដៅអាជីវកម្ម និងលំនៅដ្ឋាន ជាដើម។ ដោយមានការតម្លើងឧបករណ៍បច្ចេកទេស និងការតភ្ជាប់បណ្តាញទំនាក់ទំនងផ្តល់ព័ត៌មាន សម្រាប់បង្ការ ពន្លត់អគ្គិភ័យ ដោយមាន ក្រុមហ៊ុន ថប ហ្វាយអឺ សេហ្វធី (ខេមបូឌា) គឺជាដៃគូសហការផ្គត់ផ្គង់ឧបករណ៍ សម្ភារបច្ចេកទេស។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានកត់សម្គាល់ថា ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ បើហ៊ានតែធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនត្រឹតែំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប៉ុណ្ណោះទេ ពេលខ្លះវាថែមទាំងអាចឆក់យកអាយុជីវិត និងបង្កឲ្យរងរបួស ហើយពេលខ្លះធ្លាក់ខ្លួនពិការថែមទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ។ ការត្រៀមលក្ខណៈសម្បត្តិ ម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ គឺជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។
ដូច្នេះការបំពាក់ឧបករណ៍បច្ចេកទេស និងការតភ្ជាប់បណ្តាញទំនាក់ទំនងព័ត៌មាន ស្របតាមលក្ខខណ្ឌ បច្ចេកទេស ជាការជ្រើសរើសដ៏ត្រឹមត្រូវនូវភ្នាក់ងារផ្ដល់ព័ត៌មាន និងផ្ដល់កិច្ចអន្តរាគមន៍ទាន់ ហេតុការណ៍ ក្នុងករណីមានអគ្គិភ័យកើតឡើងក្នុងទីតាំង តាមរយៈទូរស័ព្ទផ្ទាល់ខ្លួន ការផ្ដល់ព័ត៌មានពីក្រុមប្រចាំបញ្ហានៃមជ្ឈមណ្ឌលប្រចាំបញ្ហាសង្គ្រោះអគ្គិភ័យ រួមទាំងការបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យដែលនៅកៀកជិតបំផុត ចេញអន្តរាគមន៍បានលឿន ទាន់ពេលវេលា និងចំគោលដៅ។
បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» នេះ ក្រុមហ៊ុនឯកជនបានចំណាយដើមទុនចំនួន ៣លាន ៣សែនដុល្លារ ក្នុងការសាងសង់ ក្នុងនោះរួមមាន ៨០ម៉ឺនដុល្លារ សម្រាប់អគារ, ៥០ម៉ឺនដុល្លារ សម្រាប់អ្នកបច្ចេកទេស និងបំពាក់ឧបករណ៍ និង២លានដុល្លារ សម្រាប់បង្កើតបច្ចេកវិទ្យា និងរៀបចំប្រព័ន្ធទិន្នន័យព័ត៌មាន។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា មជ្ឈមណ្ឌលមានតួនាទីរង់ចាំទទួលផ្ដល់ព័ត៌មាន និងវិភាគទិន្នន័យពីឧបករណ៍ ដែលម្ចាស់សំណង់ ម្ចាស់គោលដៅ និងរោងចក្រសហគ្រាស បានតភ្ជាប់ជាមួយប្រព័ន្ធរបស់មជ្ឈមណ្ឌល តាមរយៈ Smart Phone អំពីការព្រមានទុកជាមុន ប្រកាសអាសន្នពីអគ្គិភ័យ។ អត្ថប្រយោជន៍អំពីការប្រើប្រាស់ សេវារបស់មជ្ឈមណ្ឌល គឺឲ្យដឹងមុនពីសញ្ញានៃការកើតមានអគ្គិភ័យ, បង្ការមិនឲ្យមានអគ្គិភ័យកើតឡើង និងកាត់បន្ថយហានិភ័យឲ្យនៅកម្រិតអប្បបរមា៕
អត្ថបទ៖ កុម្ភះ













-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត