ព័ត៌មាន
ការថែទាំខួបផ្លូវ ជាការរួមចំណែករក្សាផ្លូវឱ្យបានល្អ និងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋតាមមូលដ្ឋាន
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីថែទាំផ្លូវឲ្យបានល្អ សម្រាប់ផ្តល់ ជាប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងកាត់បន្ថយការចំណាយ ទាំងពេលវេលា និងថវិកាជាដើម។
ជុំវិញការអភិវឌ្ឍន៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពី កត្តាសុខសន្តិភាព ស្ថិរភាពនយោ បាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ។ ចំណែកទាក់ទិនការអភិវឌ្ឍន៍ជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយក ចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។
ជុំវិញការថែទាំនេះ, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារ ថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន ៣ ខ្សែ ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ១៩ កន្លែង លូមូលមុខពីរចំនួន ៥ កន្លែង និងលូមូលមុខបីចំនួន ៥ កន្លែង ស្ថិតនៅក្នុងឃុំកក់ ឃុំក្រែក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ឯកឧត្តមលើកឡើងថា ទាក់ទិនការថែទាំខួបផ្លូវនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញថែរក្សាផ្លូវឱ្យបានល្អ និងយូរអង្វែង សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផលផ្សេងៗដូចជា ការដឹកជញ្ជូនកសិផលមកកាន់គេហដ្ឋាន និងទៅ កាន់ទីផ្សារជាដើម ខណៈខេត្តមួយនេះ គឺជាខេត្តធ្វើកសិកម្មលេចធ្លោមួយ ដូចជា ការដាំដុះកៅស៊ូ ដំឡូងមី និងស្វាយចន្ទីជាដើម។
ជុំវិញការថែទាំខួបនេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការថែទាំខួបផ្លូវ ដោយនាយកដ្ឋានផ្លូវលំជនបទ អនុវត្តបានយ៉ាង ល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែទាំផ្លូវឱ្យបានយូរអង្វែង ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ចំពោះនៅក្នុងជំហ៊ានបន្ទាប់, ឯកឧត្តម ក៏បានស្នើរដល់អ្នកទទួលការអនុវត្តថែទាំបន្ត ត្រូវយកចិត្តទុក ដាក់ថែទាំផ្លូវទាំងនេះបន្ថែម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជុំវិញការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តម ឈន សេដ្ឋា បានចុះជួបសំណះសំណាលាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជា ច្រើនគ្រួសារ ដោយក្នុងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំផ្លូវ ទាំងអស់គ្នា ដូចជាហាមឃាត់ឡានដែលដឹកលើសចំណុះ និងការកាប់គោះដែលប៉ះពាល់ទ្រូងផ្លូវជាដើម។ ក្នុងជំនួបនេះដែរ, ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើន នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕

























-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត