ព័ត៌មាន
ក្រសួងអប់រំជំរុញភាគីពាក់ព័ន្ធតាមមូលដ្ឋាន បន្តផ្សព្វផ្សាយឲ្យយកកូនតូចគ្រប់អាយុ៦ឆ្នាំ ចុះឈ្មោះចូលរៀន
ក្រសួងអប់រំយុវជន និងកីឡា បានពិនិត្យឃើញថា ក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះ បណ្តាគណៈគ្រប់គ្រងសាលា សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងឃុំសង្កាត់ខ្លួន បើកយុទ្ធនាការផ្សព្វផ្សាយ កៀរគរ អោយមាតាបិតា អាណាព្យាបាលយកកូនតូចគ្រប់អាយុ៦ឆ្នាំចុះឈ្មោះចូលរៀនថ្នាក់ទី១ គ្រប់រូបភាព បានយ៉ាងផុសផុល។ ក្រសួងអប់រំ ជំរុញសាលារៀន និងអាជ្ញាធរមូលដ្ឋានបន្តការផ្សព្វផ្សាយនេះ ដើម្បីឲ្យកូនតូចគ្រប់អាយុ៦ឆ្នាំចូលរៀនទាំងអស់គ្នា។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងបានថ្លែងប្រាប់BTV ថ្ងៃទី២៤ ខែតុលានេះថា រៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំយន្តការជាច្រើនជំរុញការចុះឈ្មោះប្អូនៗគ្រប់អាយុ៦ឆ្នាំចូលរៀនថ្នាក់ទី១ ក្នុងនោះក្រៅពីសហការជាមួយអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រសួងក៏មានការជូនដំណឹងនៅតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់ក្រសួង ជូនទៅដល់មាតាបិតា អាណាព្យាបាលនាំកូនតូចគ្រប់អាយុ៦ឆ្នាំចុះឈ្មោះចូលរៀនផងដែរ។
លោកស្រី ឃួន វិច្ឆិកា បន្តថា ឆ្នាំនេះ ក្រសួងក៏បានថ្លែងអំណគុណទៅគណៈគ្រប់គ្រងសាលា អាជ្ញាធរដែនដី អាចារ្យ ព្រះសង្ឃតាមវត្តអារាម និងភាគីពាក់ព័ន្ធទាំងអស់ សហការបានល្អផ្សព្វផ្សាយទៅតាមទម្រង់រូបភាពផ្សេងៗគ្នា ធ្វើយ៉ាងណាជំរុញក្មេងៗគ្រប់អាយុ៦ឆ្នាំក្នុងឃុំ ភូមិរបស់ខ្លួនអញ្ជើញចុះឈ្មោះចូលរៀនទាំងអស់គ្នា។
បណ្តាសាលាបឋមសិក្សាមួយចំនួននៅក្រុងតាខ្មៅ ខេត្តកណ្តាលថ្លែងថា យុទ្ធនាការផ្សព្វផ្សាយប្រកាសឲ្យអាណាព្យាបាលនាំកូនតូចគ្រប់អាយុ៦ឆ្នាំចូលរៀននេះ គឺបានចាប់ផ្តើមធ្វើដំបូងនៅថ្ងៃទី១៤ ខែតុលា ហើយភ្លាមនោះមានអាព្យាបាលជាហូរហែរបាននាំកូនតូចចុះឈ្មោះចូលរៀន ខណៈសាលារៀនមួយចំនួននៅថ្ងៃទី២៥ ខែតុលា នឹងចាប់ផ្តើមបិទឈ្មោះកូនតូចៗទាំងនោះតាមបន្ទប់ថ្នាក់រៀន ហើយសាលាក៏នឹងនៅតែបន្តទទួលការចុះឈ្មោះក្មេងៗចូលរៀនរហូតដល់ថ្ងៃបើកបវេសនកាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា សម្រាប់ការសិក្សារបស់កុមារនៅក្នុងឆ្នាំសិក្សានេះ បណ្តាសាលារៀនមួយចំនួន នឹងមានកម្មវិធីផ្តល់អាហារនៅក្នុងសាលារៀន បំណងរក្សាទុកកុមារចូលរៀនផង និងជួយសម្រាលជីវភាពអាណាព្យាបាលផងដែរ ហើយសម្រាប់កុមារតូចណាស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ រាជរដ្ឋាភិបាលក៏នឹងមានផ្តល់អាហារូបករណ៍ផងដែរ៕ អត្ថបទ ស៊ុម សុខជា





-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ