ព័ត៌មាន
ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤
ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤កន្លងមក និងលើកទិសដៅការងារបន្ត ។
កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោមវត្តមាន លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង , លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ , លោកលោកស្រីជាអភិបាលរងខណ្ឌ នាយក នាយករង លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ទាំង៧ និងមន្ត្រីចំណុះជំនាញជាច្រើនទៀតផងដែរ ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌ បានឡើងអាននូវរបាយការណ៍ លើកិច្ចការងារជាច្រើន ដែលរដ្ឋបាលខណ្ឌទាំងថ្នាក់សង្កាត់ និងខណ្ឌបានអនុវត្តសម្រេចបានលទ្ធិផល លើរបៀបវរៈការងារ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤កន្លងទៅ ជូនអង្គប្រជុំជ្រាប ។
លោកអភិបាលឱ្យដឹងថា ទាំងកិច្ចការងារបម្រើសេវាតម្រូវការឯកសារ , ការងារការពារសន្តិសុខ រួមជាមួយកិច្ចផ្សងទៀត ថ្នាក់ដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់បំផុត ដើម្បីជាការឆ្លើយតបទៅនឹង ការត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះការងារទាំងនេះ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ បម្រើដោយមិនមានការរារែក ។
ក្នុងអង្គប្រជុំដដែលនោះ ក៏មានមន្ត្រី បានលើកឡើងពីផលប្រឈមមួយចំនួន នៃការកិច្ចការងារដែលកំពុងអនុវត្ត ដើម្បីជាការសុំគោលការណ៍ និងការបង្ហាញទិសដៅបន្ត ដើម្បីយកទៅអនុវត្តឱ្យការងារសម្រេចបានដោយប្រសិទ្ធិភាព ។
លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា ក្រោយពីបានស្តាប់របាយការណ៍សម្រេចការងារ និងផលប្រឈមខ្លះរួចមក លោកបានឡើងមានមតិ ផ្តល់ជាអនុសាសន៍សម្ខាន់ៗជាច្រើន ដើម្បីជាទន់សម្រាប់ការយកទៅអនុវត្តកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធិភាពការងារ កាន់តែល្អប្រសើរឡើង ពិសេសសម្រាប់មន្ត្រីក្មេងៗជំនាន់ក្រោយៗ ។
លោកប្រធានក្រុមប្រឹក្សា ណែនាំឱ្យអាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ ពិសេសសំណើរសំណូមពរផ្សេងៗ ដែលពលរដ្ឋស្នើរសុំរកកិច្ចអន្តរាគមន៍ គឺត្រូវតែដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពផងដែរ ។ដែលកត្តាទាំងនេះហើយ គឺជាអ្វីដែលប្រជាជនចង់បានពីអាជ្ញាធរ ហើយក៏ជាការឆ្លើយតបទៅនឹងការងារយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលផងដែរ ៕ លីហេង




-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត