ព័ត៌មាន
របាយការណ៍៖ អេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាដើម្បីស្តារបទឈប់បាញ់ហ្កាហ្សាឡើងវិញ
ទូរទស្សន៍រដ្ឋរបស់ប្រទេសអេហ្ស៊ីប អាល់ កាហេរ៉ា ញូវស៍ ធីវី (Al Qahera News TV) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប បានជួបជាមួយគណៈប្រតិភូនៃមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងគែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ឡើងវិញ។

អេហ្ស៊ីប និងកាតា បានដើរតួជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចាជាច្រើនខែក្នុងខែសីហា ប៉ុន្តែពុំសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធ ដែលបានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ទូរទស្សន៍ អាល់ អាកសា ធីវី (Al Aqsa TV) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រងប្រភពថា គណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយប្រធានអ្នកចរចា និងអនុប្រធានក្រុមហាម៉ាស នៅហ្កាហ្សា លោក ខាលី អាល់ ហាយ៉ា (Khalil Al-Hayya) បានទៅដល់ទីក្រុងគែរ ដើម្បីជួបជាមួយប្រធានទីភ្នាក់ងារស៊ើបការណ៍ទូទៅ លោក ហាសាន ម៉ាសឃ្មូដ រ៉ាស្ហាដ (Hassan Mahmoud Rashad)។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្វាគមន៍ចំពោះឆន្ទៈរបស់អេហ្ស៊ីប ក្នុងការជំរុញកិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាមួយគ្នានេះ ប្រមុខការទូតរបស់កាតា និងអាមេរិក ក៏បាននិយាយថា អ្នកចរចារបស់ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល នឹងប្រមូលផ្តុំគ្នានៅទីក្រុងដូហា នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីព្យាយាមចាប់ផ្តើមកិច្ចចរចាឡើងវិញ ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរហ្កាហ្សា៕
-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត