ព័ត៌មាន
លោកXi៖ កំណើនរួមនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង គឺជាសញ្ញាច្បាស់លាស់នៃការផ្លាស់ប្តូរដ៏អស្ចារ្យក្នុងពិភពលោក
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ថា កំណើនរួមនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង(Global South)គឺជាលក្ខណៈពិសេសប្លែកនៃការផ្លាស់ប្តូរដ៏អស្ចារ្យដែលត្រូវបានគេមើលឃើញនៅទូទាំងពិភពលោក។

លោក Xi បានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនារបស់បណ្ដាមេដឹកនាំ “BRICS Plus” ឬប្រ៊ីក បូក ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS លើកទី ១៦ នៅទីក្រុងកាហ្សាន( Kazan) ប្រទេសរុស្ស៊ី។

លោក Xi និយាយថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងដែលដើររួមគ្នាឆ្ពោះទៅរកទំនើបភាវូបនីយកម្ម គឺជារឿងសំខាន់ក្នុងប្រវត្តិសាស្ត្រពិភពលោក និងមិនធ្លាប់មានពីមុនមកក្នុងអរិយធម៌របស់មនុស្ស។ ទន្ទឹមនឹងនោះ សន្តិភាព និងការអភិវឌ្ឍន៍នៅតែជួបប្រទះបញ្ហាប្រឈមធ្ងន់ធ្ងរ។ ហើយផ្លូវទៅកាន់វិបុលភាពសម្រាប់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងនឹងមិនត្រង់ឡើយ។ យើងគួរតែប្រើប្រាជ្ញា និងកម្លាំងរួមរបស់យើង ហើយក្រោកឈរឡើងចំពោះការទទួលខុសត្រូវរបស់យើងក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

ក្រុមប្រទេស BRICS បានចាប់ផ្តើមឡើងដោយមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយឥឡូវនេះ បានវិវត្តទៅជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏មានឥទ្ធិពលមួយជាមួយនឹងសមាជិកភាពដែលបានពង្រីក។
ក្រៅពីប្រទេសដែលបានចូលជាសមាជិកគ្រួសារ BRICS ជាផ្លូវការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ប្រទេសជាង ៣០ ដូចជាប្រទេសថៃ ម៉ាឡេស៊ី ទួរគី និងអាស៊ែបៃហ្សង់ បានដាក់សំណើសុំជាផ្លូវការ ឬបង្ហាញចំណាប់អារម្មណ៍ក្នុងសមាជិកភាពរបស់ប្លុកនេះ៕
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត